សមត្ថកិច្ចចម្រុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឃាត់មនុស្ស៣នាក់ពីបទរក្សាទុកគ្រឿងញៀន

​ភ្នំពេញ​ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ រួមមានកម្លាំងសាលាខណ្ឌ, ប៉ូលិសខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, កម្លាំងសាលាសង្កាត់ និងកម្លាំងប៉ុស្តិ៍និរោធ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅមុខស្ថានីយ៍ ប្រេងឥន្ធៈ PTT ផ្លូវ ជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី ០៩ កក្កដា ២០១៨ ម៉ោង៧ និង៣០ នាទី​ល្ងាច។ 

​ប៉ូលិសនិយាយថា ១-ជនសង្ស័យឈ្មោះ អែម ម៉ាប់ ភេទ ប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងឈើ ស្នាក់នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ២-ជនសង្ស័យឈ្មោះ ម៉ុន ពន្លក ភេទ​ប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និង៣-ជនសង្ស័យឈ្មោះ បារាំង ឆេងអ៊ី ភេទ ប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ។

​ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៣កញ្ចប់ថង់តូច, ម៉ូតូ០១គ្រឿង ម៉ាក Honda Zomer ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ ១GN-៧៧០០ លេខតួ-លេខម៉ាស៊ីន ៥០១៨៤៤១និងទូរស័ព្ទដៃ០៤គ្រឿង (ម៉ាក Samsung ០២គ្រឿង, ម៉ាក Oppo ០១គ្រឿង,ម៉ាក Nokia ០១គ្រឿង)។

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី៕


​    
 

adverise with khmeread