ចុះបង្ក្រាបក្រុមអ្នកជល់មាន់តាមទូរទស្សន៍ ដែលផ្សាយផ្ទាល់ពីបរទេស និងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់

​កំពង់ស្ពឺ ៖ កម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ស្ពឺ សហការជាមួយ កម្លាំងប៉ូលិសស្រុកសំរោងទង បានចុះបង្ក្រាបទីតាំងភ្នាល់ល្បែងស៊ីងសងជល់មាន់ តាមទូរទស្សន៍បរទេសមួយកន្លែង ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨។

​ប៉ូលិសបានឱ្យដឹងថា ករណីបង្ក្រាបទីតាំងភ្នាល់ល្បែងខាងលើ បានឃាត់ខ្លួនមនុស្ស ១៩ នាក់ និងម៉ូតូចំនួន ២៥ គ្រឿង ដែលកំពុងលេងភ្នាល់ ក្នុងហាងរបស់ឈ្មោះ ជា ដែលជាម្ចាស់ទីតាំងខាងលើ។

​ប៉ូលិសបន្តថា មនុស្សដែលឃាត់ខ្លួនទាំង ១៩ នាក់ មានមនុស្សមួយចំនួនចាស់ៗ និងមានសុខភាពខ្សោយ ដែលករណីនេះ លោកស្នងការបានអញ្ជើញមន្ទីរសុខាភិបាលតាមដាន និងពិនិត្យជំងឺ ជូនពួកគាត់ស្ថិតក្នុងនីតិវិធី ឃាត់ខ្លួន៤៨ម៉ោង ដើម្បីកុំឱ្យប៉ះពាល់សុខភាព។

​បើទោះបីជាពួកគាត់ចាស់ ឬឈឺយ៉ាងណា តែនេះជាករណីបើកលេងល្បែងភ្នាល់​ស៊ីសងខុសច្បាប់ មិនអាចលើកលែងបាននោះទេ យ៉ាងហោចណាស់ក៏ត្រូវមានទោស និងធ្វើកិច្ចសន្យាអប់រំផងដែរ៕

adverise with khmeread