ព័ត៌មានបន្ថែម ៖ សមត្ថកិច្ចអះអាងជាផ្លូវការថា​ ផ្ទះឆេះអស់៥៤ខ្នងផ្ទះនៅសង្កាត់ឫស្សីកែវ

​ភ្នំពេញ​ ៖ មានគ្រោះអគ្គិភ័យមួយកន្លែងកើតឡើងនៅ ​ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី១៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៣ទៀបភ្លឺ ​បណ្តាលឱ្យឆេះផ្ទះអស់៥៤ខ្នងផ្ទះ ចំពោះ មូលហេតុកំពុងស្រាវជ្រាវ។ 

​ប៉ូលិសនិយាយថា​ ដំបូងភ្លើងឆេះចេញី ម្ចាស់ឈ្មោះស៊ិន យិន ម្ចាស់ផ្ទះទី១ និងម្ចាស់ទី២ ភេទប្រុស អាយុ​៤២ឆ្នាំ​ ហើយភ្លើងបានឆេះរាលដាលដល់ផ្ទះប្រភេទសំណង់ពីឈើប្រក់ស័ង្កសី ទំហំ៥គុណនឹង៨ម៉ែត្រខូចខាតឆេះផ្ទះអស់៥៤ខ្នងផ្ទះ​។ គ្រោះថ្នាក់នេះពុំបណ្តាលឱ្យមនុស្សស្លាប់ឬរបួសឡើយ។ 

​ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនរថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន ២២ គ្រឿង​ ប្រើប្រាស់ទឹកអស់១១០ឡាន ស្មើ៤៧០ម៉ែត្រគូប, រថយន្តជំនួយខណ្ឌឫស្សីកែវចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡានស្មើនឹង១២ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃចំនួន ៣ គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ៤០ម៉ែត្រគូប, រថយន្តជ្រោយចង្វារ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់៤០ម៉ែត្រគូប និងកប៉ាល់ទឹក២គ្រឿងជួយបាញ់ពន្លត់។ ពន្លត់ចប់នៅម៉ោង៦ព្រឹកនាថ្ងៃដដែល​​៕

adverise with khmeread