ទីបំផុតចាប់បានក្រពើយក្ស បន្ទាប់ពីតាមប្រមាញ់អស់មួយទសវត្សរ៍

អ្នកអភិរក្សសត្វព្រៃក្នុងដែនដីភាគខាងជើងប្រទេសអូស្រ្តាលី (Northern Territory) ទទួលបានជោគជ័យក្នុងការចាប់ក្រពើយក្សប្រវែង ៤,៧១ម៉ែត្រ ទម្ងន់ ៦០០គីឡូ ដែលបានលាក់ខ្លួននៅជិតកំពង់ចម្លងមួយកន្លែងអស់រយៈពេលមួយទសវត្សរ៍។

ក្រពើឈ្មោល ដែលអាចនឹងមានអាយុ ៦០ឆ្នាំមួយក្បាលនេះ គឺជាក្រពើដ៏ធំបំផុតមិនធ្លាប់មានដែលបានជាប់អន្ទាក់នៅក្នុងទន្លេ Katherine ស្ថិតក្នុងតំបន់ភាគខាងជើងដែនដីខាងជើងអូស្ត្រាលី ហើយពីមាត់ដល់កន្ទុយគឺមានទំហំប៉ុនគ្នាទៅនឹងរថយន្តមួយគ្រឿង។

ក្រពើមួយក្បាលនេះគឺជាក្រពើទី៧ដែលបានយកចេញពីទន្លេ Katherine រួមជាមួយក្រពើទំហំធំចំនួន២ក្បាលដែលមានប្រវែង ៣,៩២ម៉ែត្រ និង ៣,៩៧ម៉ែត្រ ក្នុងខែកុម្ភៈ និងមីនា។

អ្នកអភិរក្សសត្វព្រៃបាននិយាយថា ការចាប់ក្រពើមួយនេះគឺជាការរំលឹកថា សូម្បីតែស្ថិតក្នុងរដូវប្រាំង ប្រជាជនត្រូវការចាំបាច់ជៀសវាងការហែលទឹកក្នុងស្ទឹង និងទន្លេ ជាកន្លែងដែលក្រពើគឺត្រូវបានគេដឹងថារស់នៅទីនោះ។

ក្នុងទន្លេ Katherine លាតសន្ធឹងជាង ៣០០ គីឡូម៉ែត្រពីទីក្រុង Darwin ដែលក្រពើប្រវែងជិត ៥ ម៉ែត្រគឺជារឿងកម្រ៕


 

adverise with khmeread