adverise with khmeread 1

អ្នកស្រី Marina Granovskaia ដឹកនាំ Chelsea ដើម្បី​ចរចា​ជាមួយ​អតីតគ្រូបង្វឹក Juventus លោក Antonio Conte

​ក្រុម​តោ​ខៀវ Chelsea បាន​ចរចា​ជាមួយ​អ្នកតំណាង​លោក Antonio Conte ក្នុង​ទីក្រុង​ឡុង​ដ៍​នៅ ៤៨ ម៉ោង​ចុង​ក្រោយនេះ ដោយ​ការពិភាក្សា​នេះ​គឺ​ដឹកនាំ​ដោយ​ដៃស្តាំ​លោក Roman Abramovich គឺ​អ្នកស្រី Marina Granovskaia​។​

​អ្នកស្រី​ជនជាតិ​រុស្ស៊ី ដែល​បានធ្វើការ​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ម្ចាស់​ក្លឹប Chelsea អស់​រយៈពេល ១៨ ឆ្នាំ​រូបនេះ កំពុងតែ​ដឹកនាំ​ការស្វែងរក​អ្នក​ជំនួស​លោក Jose Mourinho​។ គាត់​ក៏​ជា​ឧបករណ៍​ទាញ​លោក Mourinho ឲ្យ​មក​ដឹកនាំ​ក្រុម​កាលពី​ឆ្នាំ ២០១៣ និង​ជា​អ្នក​គ្របគ្រង​ការចរចា​ទិញ​កីឡាករ​ផងដែរ​។​

​លោក Conte វ័យ ៤៦ ឆ្នាំ ចង់បាន​កុងត្រា​រយៈពេល​បី​ឆ្នាំ ដែលមាន​តម្លៃ​ប្រាំមួយ​លាន​ផោន​មួយ​រដូវ​កាល ដែល​ក្លឹប​នឹង​ព្រម​ឲ្យ​គាត់​។ គាត់​ក៏​ជា​គ្រូបង្វឹក​ដែល​គេ​រំពឹងថា​នឹង​ចូល​ជំនួស​លោក Massimiliano Allegri និង​លោក Diego Simeone ផងដែរ​។​

​ការចរចា​បាន​ដំណើរការបាន​យ៉ាង​ល្អ​រវាង​លោក Conte និង​ក្លឹប Chelsea និង​ការយល់ព្រម​ត្រូវបាន​រំពឹងថា​នឹងត្រូវ​បានអនុម័ត​និង​ចុះកិច្ចសន្យា​នៅ​ខែក្រោយ​។​

​កីឡាករ​ដែល​នឹង​អាច​ទិញ​ត្រូវបាន​ពិភាក្សា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​លោក Conte អាច​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ចាយលុយ ១៥០ លាន​ផោន​។ បើទោះជា​លុយ​ដ៏​ច្រើន​យ៉ាងនេះ​ក៏ដោយ ក៏ Chelsea សង្ឃឹមថា​គ្រូបង្វឹក​ថ្មី​នឹង​ផ្តោតទៅលើ​ក្រុមយុវជន ដែល​បុរស​អ៊ីតាលី​រូបនេះ​នឹង​ព្រមធ្វើ​លើ​រឿងនេះ​។​

​ការរាយការណ៍​ពី​ស្រុកកំណើត​របស់លោក Conte បាន​ឲ្យ​ដឹងថា គាត់​ចង់​នាំ​អតីត​ក្រុមការងារ​នៅ Juventus មកជា​មួយ​ផង ដែល​រួមបញ្ចូល​ទាំង​ជំនួយការ​គ្រូបង្វឹក​លោក Angelo Alessio គ្រូ​សម្បទា​លោក Paolo Bertelli និង​លោក Mauro Sandreani​។​

​គាត់​ក៏​នឹង​យក​លោក Massimo Carrera ដែល​ធ្លាក់​ដឹកនាំ Juventus បណ្តោះអាសន្ន​កាលពី​ឆ្នាំ ២០១២ នៅពេលដែល​លោក Conte ត្រូវបាន​ហាម​រយៈពេល ១០ ខែ ដោយសារ​ទាក់ទង​នឹង​ការរៀបចំ​លទ្ធផល​៕

adverise with khmeread

មតិយោបល់