លោក Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ

        អតីតគ្រូបង្វឹករបស់ក្លឹប Barcelona រូបនេះបានយល់ព្រមទទួលយកកិច្ចសន្យាដឹកនាំរយៈពេលពីរឆ្នាំ បន្ទាប់ពីក្រុមអេស្ប៉ាញជួបយុទ្ធនាការវើលខាប់ដ៏គួរឲ្យខកចិត្ត ខណ:ក្រុមអេស្ប៉ាញត្រូវបានទម្លាក់ចេញដោយក្រុមរុស្ស៊ីក្នុងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីពួកគេចាប់ផ្តើមយុទ្ធនាការដោយបណ្តេញគ្រូបង្វឹក Julen Lopetegui មុនមួយថ្ងៃ។

 

លោក Fernando Hierro ទទួលការងារបន្ត ប៉ុន្តែមិនបានបន្តការងារនេះទេ ហើយនៅពេលនេះ លោក Luis Enrique ត្រូវបានជ្រើសរើសជាគ្រូបង្វឹកថ្មី។ លោកនឹងដឹកនាំក្រុមអេស្ប៉ាញសម្រាប់យុទ្ធនាការ Euro 2020 ហើយអាចនឹងឈានដល់វើលខាប់បួនឆ្នាំក្រោយទៀត។

 

គ្រូបង្វឹករូបនេះបានចាកចេញពីក្លឹប Barcelona កាលពីដំណាច់រដូវកាលឆ្នាំ២០១៦និងឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេលបីឆ្នាំជាមួយក្លឹបនេះ។ លោកធ្លាប់ត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងមកដឹកនាំក្លឹប​ Chelsea និង Arsenal ប៉ុន្តែបានយល់ព្រមទទួលយកការងារដឹកនាំក្រុមជម្រើសជាតិវិញ៕

adverise with khmeread