Riyad Mahrez នឹងសម្រេចកិច្ចព្រមព្រៀងក្នុងតម្លៃ៦៧លានផោនដើម្បីចូលរួមជាមួយ Man City

ទីបំផុតក្លឹប Leicester បានអនុញ្ញាតឲ្យ កីឡាករ Riyad Mahrez សម្រាកពីការហ្វឹកហាត់កម្តៅសាច់ដុំនៅប្រទេសបារាំងកាលពីថ្ងៃច័ន្ទ ដើម្បីសម្រេចកិច្ចព្រមព្រៀងផ្ទេរជាមួយក្លឹប Man City ។

 

គេជឿថា Mahrez មិនបានចាប់អារម្មណ៍ដែលក្លាយជាសមាជិកក្នុងក្រុមជម្រើសរបស់ Leicester នោះទេប៉ុន្តែអ្វីសំខាន់គឺក្លាយជាសមាជិកក្រុមជម្រើស១១នាក់ដំបូងរបស់ក្រុមលោក Pep Guardiola ។

 

គ្រូបង្វឹកក្រុម​ City នឹងអបអរចំពោះការមកដល់របស់ Mahrez បន្ទាប់ពីសង្ឃឹមថា លោកត្រូវការខ្សែបម្រើស្លាបម្នាក់ទៀតក្រៅពីកីឡាករ Raheem Sterling និង​ Leroy Sane ។

 

លោក Guardiola បានវិលឡប់មកកាន់ថ្នាលបាល់ទាត់របស់ City សម្រាប់ការហ្វឹកហាត់ត្រៀមសម្រាប់រដូវកាលថ្មីកាលពីថ្ងៃច័ន្ទ រួមជាមួយក្រុមកីឡាករជម្រើសរបស់លោកដែលមិនបានចូលរួមព្រឹត្តិការណ៍វើលខាប់។

 

គេរំពឹងថា City នឹងផ្ទេរកីឡាករ Jorginho ពីក្លឹប Napoli ក្នុងតម្លៃប្រហែល៤៨លានផោនផងដែរ មុនពេលពួកគេធ្វើដំណើរទៅសហរដ្ឋអាមេរិកសម្រាប់ដំណើរប្រកួតកម្តៅសាច់ដុំ៕

adverise with khmeread