Man City បង្វែចំណាប់អារម្មណ៍ទៅរកកីឡាករ Mateo Kovacic

ក្លឹប Man City កំពុងតាមដានកីឡាករ Mateo Kovacic របស់ក្រុម​ Real Madrid ខណ:ការតាមប្រមាញ់កីឡាករ Jorginho របស់ក្លឹប Napoli ស្ថិតក្នុងភាពមិនច្បាស់លាស់។

 

កីឡាករអន្តរាតិក្រូអាស៊ីវ័យ២៤ឆ្នាំនៅជាមួយពហុកីឡាដ្ឋាន Bernabeu ចាប់តាំងពីឆ្នាំ២០១៥ ប៉ុន្តែខកខានមិនបានបង្ហាញមុខក្នុងក្រុមជម្រើសដំបូង ហើយចង់ចាកចេញ។

 

បើទោះបជានៅពេលនេះ ក្លឹប Real Madrid អះអាងថា Kovacic មិនមែនសម្រាប់លក់ក៏ដោយ ប៉ុន្តែប្រភពស្និទ្ធនឹងក្លឹប Real madrid ជឿថា ជំហរនេះអាចនឹងផ្លាស់ប្តូរ។

 

Kovacic គឺជាខ្សែបម្រើម្នាក់ក្នុងចំណោមខ្សែបម្រើដែល Man City ចាប់អារម្មណ៍ក្នុងករណីដែលពួកគេខកខានមិនបាននាំយកកីឡាករ Jorginho ។ City បានយល់ព្រមលក្ខខណ្ឌជាមួយ Jorginho ច្រើនសប្តាហ៍មកហើយ ប៉ុន្តែនៅតែមានភាពស្ទាក់ស្ទើរនឹងតម្លៃជាមួយក្លឹប Napoli ។ ភាពជាប់គាំងនេះនៅបើកទ្វារចំហសម្រាប់ការដណ្តើមយកកីឡាករវ័យ២៦ឆ្នាំរូបនេះពីក្លឹបផ្សេងៗទៀត។

 

ក្លឹបឆេលស៊ីកំពុងព្យាយាមតែងតាំងលោក Maurizio Sarri ជាអតីតគ្រូបង្វឹករបស់ក្លឹប Napoli និងបានបង្ហាញចំណាប់អារម្មណ៍ចង់នាំយកកីឡាករ Jorginho មកកាន់ពហុកីឡាដ្ឋាន Stamford Bridge ផងដែរ៕

adverise with khmeread