បវរកញ្ញាកូរ៉េប្រចាំឆ្នាំ ២០១៨ គ្រងមកុដភ្លាម គេនាំគ្នារិះគន់ភ្លែតថា មុខចាស់ មិនសមឈ្នះសោះ

បន្ទាប់ពីគ្រងមកុដបវរកញ្ញាកូរ៉េទី ៦២ នាង Soo Min Kim វ័យ ២៣ ឆ្នាំទទួលបានការស្អប់ពីអ្នកលេងអ៊ីនធឺណេត ដែលធ្វើឱ្យនាងបង្ខំចិត្តខ្លួឈប់លេងបណ្ដាញសង្គម Instagram របស់នាង។

Kim ដែលតំណាងឱ្យខេត្ត Gyeonggi នៅក្នុងការប្រឡងបវរកញ្ញាប្រចាំឆ្នាំនៅទីក្រុងសេអ៊ូលកាលពីថ្ងៃពុធបានទទួលអាហារូបករណ៍ និងរង្វាន់ជាសាច់ប្រាក់ដែលមានតម្លៃសរុប ៩ ម៉ឺនដុល្លារ។

នាងបាននិយាយក្នុងអំឡុងពេលកម្មវិធីប្រឡងថា "អរគុណសម្រាប់រង្វាន់ដ៏មានកិត្តិយសនេះ។ ខ្ញុំនឹងបន្តប្រឹងប្រែងធ្វើការជាបន្តទៀត"។

ខណៈដែលជ័យលាភីរបស់នាងធ្វើឱ្យអ្នកលេងអ៊ីនធឺណេតជាច្រើនអបអរនាង មានអ្នកលេងអ៊ីនធឺណេតជាច្រើនផ្សេងទៀតចូលទៅរិះគន់នាងដូចទឹកបាក់ទំនប់ ជាមួយនឹងសារស្អប់ខ្ពើមចំពោះសម្រស់របស់នាង។

មានអ្នកលេងមួយបានសរសេរថា "និយាយដោយស្មោះ បងស្រីខ្ញុំស្អាតជាងនាងទៅទៀត"។ ខណៈដែលអ្នកផ្សេងទៀតសរសេរថា "មើលទៅមិនសមសោះ នាងគួរតែអាយុ ៣០ ឆ្នាំបានត្រូវ"។

នាងក្រោយមកក៏បានដាក់គណនីរបស់ខ្លួនជាលក្ខណៈឯកជន ដើម្បីទប់ស្កាត់អ្នករិះគន់ខ្លួន។ នៅពេលនាងដាក់គណនីជាសារធារណៈវិញនៅមួយថ្ងៃក្រោយ នាងបានដាក់រូបនាងឈ្នះពានបវរកញ្ញាកូរ៉េ ឆ្នាំ ២០១៨ លើគណនី និងលុបអ្នក Comment អាក្រក់ៗចោលទាំងអស់៕


 

adverise with khmeread