អង្គការណាសាកំពុងត្រៀមបណ្តុះបណ្តាលឱ្យនារីអាយុ ១៧ ឆ្នាំរូបនេះក្លាយជាមនុស្សទី១ឡើងទៅភពអង្គារ?

នាង Alyssa Carson គឺជានារីវ័យ ១៧ ឆ្នាំមកពី Baton Rouge Louisiana ដែលណាសាបានបង្វឹកនាងក្លាយជាអ្នកអវកាសម្នាក់។ ក្ដីសុបិនរបស់នាង គឺក្លាយជាមនុស្សដំបូងគេបង្អស់ឡើងដល់ភពអង្គារ ហើយនាងប៉ុនប៉ង់ក្លាយជាមនុស្សទីមួយទៅភពអង្គារក្នុងឆ្នាំ ២០៣៣។ ហើយនាងមានអ្វីៗទាំងអស់ ដែលនាងត្រូវទៅទីនោះ។ ដោយនឹងក្លាយជាមនុស្សទីមួយទៅភពក្រហមនេះ នាងបានបញ្ចប់កម្មវិធីលិខិតឆ្លងដែនរបស់ណាសាដោយទៅមជ្ឈមណ្ឌល NASA Visitor Center ទាំង ១៤ របស់ណាសា ហើយ Alyssa គឺក្លាយជាមនុស្សក្មេងបំផុត ដែលត្រូវបានទទួល និងបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត Advanced Possum Academy ។ ហើយជាផ្លូវការបានធ្វើឱ្យនាងទទួលបានវិញ្ញាបនបត្រដើម្បីទៅទីអវកាស និងជាសិក្ខាកាមអវកាសយានិកម្នាក់។

ដោយមានការបង្ហាត់ពីអ្នកអវកាសជាន់ខ្ពស់ នាងក៏បានរៀនមុខវិជ្ជាភាសាចំនួនបួនរួមមាន អង់គ្លេស ចិន បារាំង និងអេស្ប៉ាញផងដែរ៕


 

adverise with khmeread