ប្រជាជនថៃទូទាំងប្រទេសធ្វើពិធីជប់លៀងដាច់យប់អបអរ អ្នកទាំង ១៣ ដែលត្រូវបានសង្គ្រោះពីល្អាងដោយសុវត្ថិភាព និងឱ្យតម្លៃលើ "អំណាចនៃក្តីស្រឡាញ់" ចំពោះភាពជោគជ័យក្នុងការសង្គ្រោះ

ប្រទេសថៃទាំងមូលបានផ្ទុះការអបអរសាទរនិងធ្វើពិធីជប់លៀងដាច់យប់ បន្ទាប់ពីឮព័ត៌មានថាកីឡាករបាល់ទាត់វ័យក្មេងទាំង ១២ នាក់និងគ្រូបង្វឹករបស់ពួកគេ ដែលជាប់នៅក្នុងល្អាងភ្នំលិចទឹកអស់រយៈពេលជាង២សប្តាហ៍ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពទាំងអស់  នៅក្នុងបេសកកម្មដ៏លំបាកនិងល្បីពេញពិភពលោក។

អាជ្ញាធរបានប្រមូលគំនិតជាច្រើន មានដូចជាការខួងរន្ធចូលទៅក្នុងភ្នំឬរង់ចាំរាប់ខែរហូតដល់ភ្លៀងមូសុងបញ្ចប់ដើម្បីឱ្យពួកគេអាចដើរចេញដោយគ្មានឧបសគ្គ ខណៈប្រធានក្រុមជួយសង្គ្រោះម្នាក់បានហៅគំនិតទាំងនេះថាជា "បេសកកម្មមិនអាចទៅរួច"។

នៅទីបំផុត ក្រុមអ្នកឯកទេសជំនាញដឹកនាំដោយអ្នកជំនាញអង់គ្លេសនិងកងទ័ពជើងទឹកថៃ ហៅថា SEALs បានចូលទៅក្នុងល្អាងភ្នំនិងទាញក្មេងប្រុសទាំងនោះយ៉ាងមានប្រសិទ្ធភាពឆ្លងកាត់ទឹកជាច្រើនកន្លែង បើទោះបីជាពួកក្មេងៗភាគច្រើនមិនចេះហែលទឹកក៏ដោយ។

ដោយប្រកាសបញ្ចប់ការប្រតិបត្ដិការសង្គ្រោះ ប្រធានដឹកនាំសង្គ្រោះនិងជាអភិបាលរងខេត្តឈៀងរ៉ៃ លោក Narongsak Osottanakorn បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរជាតិ ដោយប្រកាសថា ភាពជោគជ័យនេះគឺកើតឡើងដោយសារតែ "អំណាចនៃក្តីស្រឡាញ់"។

ក្មេងប្រុស៤នាក់ចុងក្រោយនិងគ្រូបង្វឹករបស់ពួកគេដែលជាប់នៅក្នុងល្អាងងងឹត ១៨ ថ្ងៃត្រូវបានសែងចេញកាលពីថ្ងៃអង្គារតាមប្រង់កា ខណៈដែលប្រតិបត្តិការសង្គ្រោះរយៈពេល៣ថ្ងៃបានបញ្ចប់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត