ម្ចាស់ស្លាប់បាត់អត់អីស៊ី សុនខចិញ្ចឹមសំណព្វចិត្តដាច់ចិត្តស៊ីសាច់ម្ចាស់ខ្លួនឯងជនជាតិកាណាដា នៅក្នុងប្រទេសថៃ

បុរសជនជាតិកាណាដាម្នាក់ត្រូវបានប្រទះឃើញស្លាប់ទាំងអាក្រាតកាយនៅលើកម្រាលឥដ្ឋនៃបន្ទប់គេងរបស់គាត់ ជាមួយផ្ទៃមុខរបស់គាត់ត្រូវបានឆ្កែស៊ីសល់តែគ្រោងឆ្អឹង។ នេះបើតាម Daily Mail កាលពីថ្ងៃចន្ទ។

លោក Glenn Pattinson បានស្លាប់កាលពី ១០ ថ្ងៃមុន មុនពេលគាត់ត្រូវបានប្រទះឃើញ "ស៊ីអស់ពាក់កណ្តាល" ដោយឆ្កែសំណព្វចិត្តរបស់គាត់ ឈ្មោះ Cujo  ដែលអង្គុយក្បែរសាកសពគាត់យ៉ាងមានរបៀប។

សុនខថៃដ៏ស្រេកឃ្លានអាយុ ៥ ឆ្នាំនេះបានស៊ីសាកសពម្ចាស់វា ដែលរស់នៅតែម្នាក់ឯងជាមួយឆ្កែនេះនៅផ្ទះល្វែងរបស់គាត់នៅក្នុងប្រទេសថៃ។

ក្រុមអ្នកជួយសង្គ្រោះត្រូវបានជូនដំណឹងដោយអ្នកជិតខាង បន្ទាប់ពីមានការត្អូញត្អែរអំពីការព្រុសឥតឈប់ឈរ និង សង្ស័យថា Cujo  មិនត្រូវបានម្ចាស់យកទៅបណ្តើរជាទម្លាប់ពេលរាត្រី។

ក្រុមគ្រូពេទ្យបឋមបានមកដល់ឃើញមុខរបស់លោក Glenn អាយុ ៦២ ឆ្នាំ ត្រូវបានឆ្កែស៊ីសល់តែឆ្អឹងបាត់ទៅហើយ។

ឆ្អឹងជំនីររបស់គាត់បានលៀនចេញពីដើមទ្រូងត្រង់កន្លែងដែលឆ្កែស៊ី ដូចដែលបានបង្ហាញក្នុងរូបភាពបិទក្រាហ្វិកទាំងនេះ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត