ជម្រើសជាតិក្រូអាស៊ីរង្គោះរង្គើ បន្ទាប់ពីដកគ្រូបង្វឹកចេញទាំងតក់ក្រហល់ ក្រោយបង្កឧបទ្ទវហេតុការទូតជាមួយរុស្ស៊ី

ប្រទេសក្រូអាស៊ីបានព្យាយាមយ៉ាងខ្លាំងដើម្បីទប់ស្កាត់ឧបទ្ទវហេតុការទូតជាមួយនឹងរុស្ស៊ីកាលពីយប់ថ្ងៃចន្ទ ដោយបញ្ជូនជំនួយការគ្រូបង្វឹកម្នាក់ទៅផ្ទះវិញ ដោយគ្រូបង្វឹករូបនេះបានផុសវីដេអូស្រែកគំាទ្រអ៊ុយក្រែន ដែលបង្កឱ្យម្ចាស់ផ្ទះរុស្ស៊ីផ្ទុះកំហឹងជាខ្លាំង។

ក្រូអាស៊ីបានដកអតីតជម្រើសជាតិ Ognjen Vukojevic វ័យ ៣៤ ឆ្នាំពីគណៈប្រតិភូរបស់ពួកគេ និងធ្វើការសូមទោសសម្រាប់ខ្សែការពារ Domagoj Vida ដែលបានជាប់ទាក់ទងនៅក្នុងវីដេអូនោះដែរ ដែលពួកគេឧទ្ទិសជុំវិញការឈ្នះវគ្គ ១៦ ក្រុមចុងក្រោយទៅលើរុស្ស៊ី។

ក្នុងវីដេអូនោះ ខ្សែការពាររបស់ក្រុម Besitas រូបនេះ ដែលធ្លាប់លេងឱ្យក្រុម Dynamo Kiev បានស្រែកថា "អ៊ុយក្រែនរុងរឿង" មុនពេលជំនួយការគ្រូបង្វឹកលោក Vukojevic ដែលបន្ទរពីក្រោយថា "ជ័យជម្នះ គឺសម្រាប់ក្រុម Dynamo និងអ៊ុយក្រែន"។

ហើយពាក្យនេះផងដែរ ត្រូវបានគេប្រើដោយអ្នកនយោបាយប្រឆាំងរុស្ស៊ីនៅអ៊ុយក្រែន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត