អង្គការសុខភាពពិភពលោកចាត់ទុក "ការញៀនសិច" ជាប្រភេទជំងឺទី១១ ក្នុងបញ្ជីជំងឺរបស់ខ្លួន

រួមភេទ​ច្រើនពេក​មិនមែនជា​រឿង​ល្អទេ​។ ជាការពិត អង្គការ​សុខភាព​ពិភពលោក (WHO) ថ្មីៗ​នេះ​បានប្រកាស​ជា​លើកដំបូង​មិន​ធ្លាប់មាន​ពីមុនមក​ថា ការ​ញៀន​រួមភេទ ​គឺជា​ជំងឺ​សុខភាព​ផ្លូវចិត្ត​។​

“​ការ​ញៀន​រួមភេទ​” ដែល​គេ​ស្គាល់​ផងដែរ​ថា “​ឥរិយាបថ​ផ្លូវភេទ​ដោយ​ការបង្ខិតបង្ខំ​” ត្រូវបាន​បន្ថែម​ចូលទៅក្នុង​លេខ​រៀង​ទី ១១ នៃ​ចំណាត់ថ្នាក់​ជំងឺ​របស់ WHO ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃទី ១៨ មិថុនា​។​

​យោងតាម WHO មនុស្ស​ម្នាក់​ដែល​ញៀន​សិច​គឺ នៅពេលដែល​ពួកគេ​បង្ហាញ​ពី “​បរាជ័យ​ក្នុងការ​ទប់ទល់​នឹង​អារម្មណ៍​ស្រើបស្រាល​ខាង​ផ្លូវភេទ​ញឹកញាប់​ដដែលៗ ឬ ជំរុញ​ខ្លួន​ពួកគេ​ឱ្យ​ប្រព្រឹត្ត​សិច​តាម​ទម្លាប់​ដដែល​” ។

​កាសែត Telegraph បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទថា ចំពោះ​អ្នកញៀន​សិច រាល់​ការរួម​ភេទ​បាន​ក្លាយជា “​ការយកចិត្តទុកដាក់​សំខាន់​” ក្នុង​ជីវិត​ជាង​ការយកចិត្តទុកដាក់​ទៅលើ​សុខភាព​និង​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន​ដទៃទៀត សូម្បី​នៅពេលដែល​ពួកគេ​លែងមាន​អារម្មណ៍​ផ្លូវភេទ​សកម្មភាព​ក៏ដោយ​។

​ជាទូទៅអ្នកដែលចាត់ទុកថាកើតជំងឺញៀនសិច គឺចាប់ផ្តើមទម្លាប់ខានសិចមិនបានរយៈពេល ៦ ខែជាប់គ្នា៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត