គ្រោះប្រែជាលាភ! Manchester United អញ្ជើញក្រុម Wild Boars និងក្រុមអ្នកសង្គ្រោះថៃ មកធ្វើទស្សនកិច្ចនៅកីឡដ្ឋាន Old Trafford

ក្លឹបបិសាចក្រហម Manchester United បានអញ្ជើញក្រុម Wild Boars និង អ្នកជួយសង្គ្រោះរបស់ពួកគេទៅកាន់ទឹកដី Old Trafford នារដូវកាលខាងមុខនេះ។

បិសាចក្រហមាបានបង្ហោះដំណឹងនេះនៅលើ Facebook របស់ពួកគេភ្លាមៗបន្ទាប់ពីដឹងព័ត៌មានអំពីការជួយសង្គ្រោះក្មេងប្រុសចំនួន ១២ នាក់និងគ្រូបង្វឹករបស់ពួកគេបានជោគជ័យកាលពីថ្ងៃអង្គារ ទី១០ កក្កដា។

ក្រុមបិសាចក្រហមបានសរសេរថា "Manchester United មានការធូរស្បើយយ៉ាងខ្លាំងដោយបានដឹងថា កីឡាករបាល់ទាត់ ១២ នាក់និងគ្រូបង្វឹករបស់ពួកគេដែលជាប់នៅក្នុងល្អាងភ្នំនៅប្រទេសថៃមានសុវត្ថិភាព។ យើងសូមបន់ស្រន់ឱ្យពួកគេជួបសំណាងល្អ។ យើងមានកិត្តិយសក្នុងការស្វាគមន៍ក្រុមកីឡាកររបស់ក្លិប Wild Boars Football Club និងអ្នកជួយសង្គ្រោះរបស់ពួកគេទៅកាន់ទឹកដី Old Trafford នារដូវកាលខាងមុខនេះ"៕
 

adverise with khmeread