adverise with khmeread 9a25c377 d7d6 41c9 a20c be7f345fdd48

ប្រណាំង​រថយន្ត​ពេលយប់​ជ្រុល​បុក​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​

    ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ព្រុស​ប្រដេញ​គ្នា តាម​ដងផ្លូវ​ជ្រុល​ទៅបុក​បុរស​លក់​ផ្កា កំពុង​ជិះ​ម៉ូតូ ផ្លោង​ជិត ៥០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ហើយ​បាន​ឡើង​ជិះ​រថយន្ត​បក្ខ​ពួកគេ​គេចខ្លួនបាត់​។ 

    ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១០​និង​៤០​នាទី​យប់​ថ្ងៃទី​២៦ ខែ កុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៥៩៨ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

     សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ម៉ាក​ព្រុស ២​គ្រឿង ដែល​អ្នកបើកបរ​ប្រហែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ដូចគ្នា​នោះ បាន​បើក​ប្រដេញ​គ្នា​ពេញ​ផ្លូវ​។ លុះដល់​ចំណុចកើតហេតុ រថយន្ត​មួយគ្រឿង បាន​ជ្រុល​ទៅបុក​ម៉ូតូ ដែល​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុរស​កំពុង​ជិះ​ម៉ូតូ​ផ្លោង​ជិត ៥០​ម៉ឺ​ត្រ និង​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​ក្រោយ​បង្ក​គ្រោះថ្នាក់​ហើយ ក្រុម​ជនបង្ក បាននាំគ្នា​គេចខ្លួន​បាត់អស់ បន្សល់​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។ 

     ក្រោយ​កើតហេតុ​ភ្លាមៗ  ក្រុមគ្រួសារ​ជនរងគ្រោះ បាន​មកដល់​កន្លែងកើតហេតុ​ស្រែក​ទ្រហោយំ​បោក​ខ្លួន​សម្តែង​ការសោកស្តាយ​សាច់ញាតិ​របស់​ពួកគេ​។​ជនរងគ្រោះ​ឈ្មោះ វ៉ាន់ នី​លុត អាយុ ២៦​ឆ្នាំ មុខរបរ​ជា​អ្នកលក់​ផ្កា ស្នាក់នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ​។​

     យានយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នាំទៅរ​ក្សា​ទុក​នៅ​សង់​ត្រា​ល់​។ ចំណែក​សព​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រព​ណី​៕​

adverise with khmeread

មតិយោបល់