ឃាត់ជនបរទេស១៥នាក់ស្នាក់នៅខុសច្បាប់

​ភ្នំពេញ​ ៖​ ប៉ូលិសការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី រាជធានីភ្នំពេញ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ បានចុះសហការជាមួយប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង​ កម្លាំងប៉ូលិសខណ្ឌចំការមន និង​ ខណ្ឌ៧មករា មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួត​ពិនិត្យ ជនជាតិយួន ដែលឆ្លងដែន និងធ្វើការខុសច្បាប់ចំនួន០២ទីតាំង។ 

​ទីតាំងទី១-ចំណត់រថយន្ត​ក្រុងភ្នំពេញ ហូជីមិញ ០៣​ កន្លែងទល់​មុខវត្តមហាមន្ត្រី ផ្លូវព្រះសី ហនុ សង្កាត់វាលវង់ ខណ្ឌ៧​មក​រា ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិយួន សរុបចំនួន០៩នាក់ (ស្រី០៤នាក់)។

​ទីតាំងទី២- ហាងលក់គុយទាវ កាហ្វេ ផ្លូវលេខ១១៣ ​កែង២៧៦ សង្កាត់បឹងកេងកង​២ ខណ្ឌចំការមន ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិយួន សរុបចំនួន០៦នាក់ (ស្រីម្នាក់)។

​ជាលទ្ធផលនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨​ ប៉ូលិសពិនិត្យឃើញមាន ជនជាតិយួន សរុបចំនួន​១៥នាក់ (ស្រី០៥នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕


 

adverise with khmeread