ប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មីបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទប្រើប្រាស់គ្រឿងញៀន

​ភ្នំពេញ​ ៖​ ​ប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពក់ព័ន្ធ ករណីប្រើប្រាស់គ្រឿងញៀន នៅតាមផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនៅថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០នាទីយប់​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន០៣នាក់រួមមាន​ ១-ឈ្មោះ អ៊ុក រ៉ា  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​, ២-ឈ្មោះ ហូ ចិត្រា ​ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និង ៣-ឈ្មោះ ជិន ទែន  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។ 

​ប៉ូលិសបន្តថា​ ដំបូងកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០៣នាក់​ ​កំពុងដើរតាមផ្លូវដោយមានការសង្ស័យកម្លាំងល្បាត ក៏ហៅជនសង្ស័យឱ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនជនសង្ស័យទាំង០៣នាក់ មកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​។ 

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

adverise with khmeread