ក្មេងប្រុស២នាក់បានរងគ្រោះ លង់ទឹកស្លាប់ ខណៈម្តាយជាប់រវល់ស្ទូងស្រូវ

ព្រះវិហារ​ ៖ ក្មេងប្រុស២នាក់បានរងគ្រោះ លង់ទឹកស្លាប់  កើតឡើងវេលានៅម៉ោង៣រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារខណៈម្តាយជាប់រវល់ស្ទូងស្រូវ។

​សមត្ថកិច្ចនិយាយថា​ ក្មេងប្រុសរងគ្រោះដែលស្លាប់ដោយសារលង់ទឹកនេះម្នាក់ ឈ្មោះ ផា ផាត់ អាយុ៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឆូយ រ៉ាឆាត អាយុ៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។

​សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​ បន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យពិច័យ​​៕


 

adverise with khmeread