ល្បីថាទូរស័ព្ទ Samsung S10+ ស៊េរីក្រោយ នឹងបំពាក់កាមេរ៉ាដល់ទៅ ៥ គ្រាប់

ក្រុមហ៊ុន Samsung តែងតែប្រឈមមុខនឹងការប្រកួតប្រជែងដ៏កាចសាហាវនៅក្នុងប្រភេទស្មាតហ្វូន។ ជាមួយនឹងទូរស័ព្ទម៉ាក OnePlus 6, Huawei P20, iPhone 10 និង Pixel 2 ស្ថិតក្នុងការប្រកួតប្រជែង Samsung កំពុងថមថយឥទ្ធិពលខ្លះៗនៅលើទីផ្សារបច្ចេកវិជ្ជាខ្ពស់។

ទើបតែប៉ុន្មានខែកន្លងមកនេះទេ Samsung បានព្យាយាមទាញយកទីផ្សាររបស់ខ្លួន ដោយចេញទូរស័ព្ទម៉ាក S9 និង S9+ របស់ខ្លួន។ បើទោះជាការលក់ពេលដំបូងកើនរហ័ស ប៉ុន្ដែវាធ្លាក់វិញក៏រហ័សដែរ។ នេះដោយសារតែ Samsung រក្សារចនាបទដូចទៅនឹងទូរស័ព្ទមុនៗ និងបន្ថែមមុខងារតែបន្តិចប៉ុណ្ណោះលើទូរស័ព្ទដៃប្រភេទ S9 នេះ។

ប៉ុន្ដែមុខងារមួយដែលជួយឱ្យ Samsung ទទួលបានទីផ្សាររបស់ខ្លួនវិញនោះ គឺកាមេរ៉ារបស់ S9+។ ក្រៅពីមាន CPU Snapdragon 845 និង RAM ៤ ជីហ្គាបៃ ពពួកកាមេរ៉ា S9 នឹងធ្វើឱ្យអ្នកថតជាប់រហូត។

ហើយលើកនេះ Samsung អាចនឹងដំឡើងកាមេរ៉ា៥ជាមួយនឹងទូរស័ព្ទ S10+ នឹងមកដល់ក្នុងពេលឆាប់ៗរបស់ពួកគេ។ យោងតាមរបាយការណ៍ Korean Website The Bell ទូរស័ព្ទ Samsung S10+ នឹងមានកាមេរ៉ាបីដោយទាំងបីប្រភេទនោះរួមមាន Wide-Angle ទំហំ ១២ មេហ្គាភិចសែល Telephoto ទំហំ ១២ មេហ្គាភិចសែល និង Wide Angle ជាមួយនឹងមុំ ១២៣ ដ័រក្រេ ទំហំ ១៦ មេហ្គាភិចសែល ហើយនឹងមានកាមេរ៉ាខាងមុខចំនួន ២ បន្ថែមទៀត៕
 

adverise with khmeread