ផឹកស៊ីជាមួយគ្នា​ ឈ្លោះគ្នា​ កាប់គ្នា,ដេកពេទ្យម្នាក់​ ជាប់ខ្នោះ៣នាក់

ក្រចេះ​ ៖ មានករណីប្រើអំពើហិង្សាដោយចេតនា កើតឡើងចំណុច ផ្សារសាមគ្គី ភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរីខេត្តក្រចេះ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៩យប់បណ្តាលឱ្យរបួសធ្ងន់ម្នាក់​ ប៉ូលិសឃាត់ខ្លួន៣នាក់។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ឈើយ ម៉ាប់ ភេទប្រុស អាយុ ១៩ ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិ ឃុំកើតហេតុ។

​ចំណែកជនសង្ស័យ១-ឈ្មោះ សេង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ​, ២-ឈ្មោះ សយ ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុ និង៣-ឈ្មោះ នី ឆេងលាភ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិបែកបួន ឃុំនីវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទាំងបីនាក់ឃាត់ខ្លួនបានក្រោយកើតហេតុ២ម៉ោង និង៤-ឈ្មោះ ចិត្ត ភេទប្រុស (ពុំទាន់ដឹងអត្តសញ្ញាណពិតប្រាកដ) គេចខ្លួន​។

​ប៉ូលិខបន្តថា​ ​ដំបូងជនសង្ស័យ និង ជនរងគ្រោះ នាំគ្នាផឹកស៊ីជាមួយគ្នាហើយបាន ទាស់សម្ដីគ្នាកើតជាហិង្សាឡើង​។ ជនសង្ស័យយកវត្ថុរឹងវាយទៅលើជនរងគ្រោះត្រូវចំក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ​។

​ជនសង្ស័យ ចំនួនបីនាក់ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកចិត្របុរី ។ ឯម្នាក់ទៀតកម្លាំងប៉ូលិសកំពុងស្រាវជ្រាវ​៕

adverise with khmeread