ឆក់ទូរស័ព្ទពីនារីម្នាក់តាមផ្លូវត្រូវប៉ូលិសវ៉ៃខ្នោះបាន២នាក់

​ភ្នំពេញ​ ៖​ ប៉ូលិស ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់យកទូរស័ព្ទដៃនៅចំណុចមុខហាងនំបុ័ងបាយ័ន ផ្លូវ១០០៣ ភូមិឧកញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច។​

​ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន០២នាក់រួមមាន១-ឈ្មោះ យឿន សម្បត្តិ​ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខសង់ថ្មី ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ​ (គ្មានសារធាតុញៀន) និង២-ឈ្មោះ ភឺន ប្រចាក់​ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខសង់ថ្មី ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ (គ្មានសារធាតុញៀន)​។ សម្ភារៈបន្សល់ទុក ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GY-1769  ម៉ូតូរបស់ជនសង្ស័យ និងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអាយហ្វូនសិចភ្លឹសប្រគល់ឱ្យទៅជនរងគ្រោះវិញ។    

​ចំណែកជនរងគ្រោះ ឈ្មោះ សេង វណ្ណចន្ទ័  ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរគ្រូពេទ្យប្រចាំរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះលេខ១អា ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ របួសរលាត់ជង្គង់ទាំងសងខាង​។    

​ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីធ្វើការរោងចក្រ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងឌុបគ្នា មកជិតជនរងគ្រោះ រួចធ្វើសកម្មភាពយកដៃលូកឆក់យកទូរស័ព្ទដៃ ពីក្នុងឃ្លប់ម៉ូតូខាងមុខបានរួចជិះម៉ូតូគេចខ្លួនបានប្រហែង១០០ម៉ែត្រ តែត្រូវជនរងគ្រោះស្រែកថាចោរៗ និងជិះម៉ូតូដេញតាមជនសង្ស័យ​។ 

​ពេលនោះក៏ទាក់ដៃចង្កូតម៉ូតូគ្នា បណ្តាលឱ្យម៉ូតូទាំងពីរដួល រួចជនរងគ្រោះស្រែកថាចោរៗ ត្រូវបានប្រជាពលរដ្ឋនៅជិតនោះ នាំគ្នាចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យ
សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង​។ 

​​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

adverise with khmeread