លោកតាអាយុ ៩២ ឆ្នាំជនជាតិម៉ិកស៊ិករស់នៅអាមេរិក​ត្រូវស្ត្រីនិងបុរសមួយក្រុមព្រួតវាយបាក់ឆ្អឹងជំនីរនិងឆ្អឹងថ្ពាល់ ហើយប្រាប់ឱ្យគាត់ត្រឡប់ទៅម៉ិកស៊ិកវិញ

មន្រ្តីប៉ូលិសកំពុងតាមប្រមាញ់ជនសង្ស័យជាច្រើនរូប ក្រោយការវាយប្រហារដ៏ឃោរឃៅមួយកាលពីថ្ងៃទី៤ ខែកក្កដា ទៅលើលោកតាចំណាស់វ័យ ៩២ឆ្នាំជនជាតិម៉ិកស៊ិកមួយរូបស្ថិតក្នុងសង្កាត់ដែលក្រុមគ្រួសាររបស់គាត់រស់នៅក្នុងទីក្រុង Los Angeles។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា។

លោកតា Rodolfo Rodriguez និយាយថា គាត់បានដើរកាត់ស្រ្តីមួយរូបនៅតាមផ្លូវដែលគាត់ដើរជាប្រចាំថ្ងៃ ពេលដែលនាងបានចាប់ផ្តើមវាយប្រហារគាត់ជាមួយនឹងដុំឥដ្ឋមួយដុំ ហើយបានហៅមនុស្សប្រុសមួយក្រុមដើម្បីចូលរួមក្នុងការវាយប្រហារមួយនេះ។

គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងរបួសបាក់ឆ្អឹងថ្ពាល់ និងបានឆ្អឹងជំនីរ។

អ្នករស់នៅក្នុងសង្កាត់ជាមួយគ្នាមួយរូបបានផ្តិតការវាយប្រហារនេះ ហើយបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ស្រ្តីដែលបានវាយគាត់មុនគេបាននិយាយថា "ត្រឡប់ទៅប្រទេសឯងវិញទៅ"។

លោកតា Rodriguez បានប្រាប់ទៅ CNN ថា "ខ្ញុំមិនអាចដើរទៀតបានឡើយ។ ខ្ញុំពិតជាឈឺចាប់ក្នុងខ្លួនខ្លាំងណាស់។

លោកតា Rodriduez ដែលជាប្រជាជនអចិន្រ្តៃយ៍នៃសហរដ្ឋអាមេរិកមួយរូប ​ដែលរស់នៅក្នុងរដ្ឋ Michoacan ប្រទេសម៉ិកស៊ិក បាននិយាយថា គាត់តែងតែបានមកលេងគ្រួសាររបស់គាត់ក្នុងរដ្ឋកាលីហ្វ័រញ៉ាពីរដងក្នុងមួយឆ្នាំ៕
 

adverise with khmeread