បុរសអាមេរិកមកដល់ផ្ទះវិញឃើញភរិយាស្លាប់ទាំងននលគកឱបលើទ្រូងជាងឡាន បន្ទាប់ពីរួមភេទជាមួយគ្នាពុលឧស្ម័នក្នុងឡាន

បុរសម្នាក់បានត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញស្ថិតក្នុងរដ្ឋញូជើស៊ី សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃចន្ទ ដោយប្រទះឃើញទាំងភរិយារបស់គាត់ និងប្រុសស្នេហ៍លួចលាក់របស់នាងបានស្លាប់នៅក្នុងហ្គារ៉ាស់ឡាន បន្ទាប់ពីគូស្នេហ៍ទាំង២ហាក់ទំនងត្រូវបានស្លាប់ដោយការពុលឧស្ម័នកាបូនម៉ូណូស៊ីត ខណៈកំពុងរួមភេទ។ នេះបើយោងតាមមន្រ្តីអនុវត្តច្បាប់បានប្រាប់វេបសាយ NBC 4 New York។

ស្រ្តីវ័យ ៣៦ឆ្នាំ និងគូស្នេហ៍វ័យចំណាស់អាយុ ៥៦ឆ្នាំរបស់នាង ដែលតាមប្រភពក្នុងតំបន់ជឿជាក់ថាជាជាងមេកានិចរបស់នាង ត្រូវបានប្រទះឃើញមុនម៉ោង ៩យប់កាលពីថ្ងៃចន្ទ នៅឯផ្ទះមួយកន្លែងក្នុងទីក្រុង Newark។

យោងតាមប្រភពវេបសាយខាងលើនិយាយថា ស្រ្តីជាប្រពន្ធ និងជាងជួសជុលឡានគឺកំពុងរួមភេទនៅក្នុងរថយន្តមួយគ្រឿងក្នុងហ្គារ៉ាស់កើតហេតុ ពេលដែលពួកគេទាំងពីរត្រូវបានសម្លាប់ដោយផ្សែងហ្គាស់ពុល។ បុរសជាប្តីបានត្រឡប់ទៅផ្ទះវិញនាពេលបន្ទាប់ដោយបានប្រទះឃើញសាកសពរបស់ពួកគេទាំងពីរ។

ប្រភពមន្រ្តីប៉ូលិសបាននិយាយថា ពួកគេជឿជាក់ថា ស្រ្តីជាប្រពន្ធបានរួមភេទជាមួយនឹងជាងជួសជុលរថយន្តដើម្បីជាថ្នូរជំនួសឱ្យការបង់ប្រាក់សុទ្ធ៕
 

adverise with khmeread