adverise with khmeread 10

ក្រុមហ៊ុន​ជប៉ុន​មួយ​កំពុង​ផលិត​ស្មា​ត​ហ្វូ​ន​ថ្មី​សាក​ភ្លើង​ដោយ​ពន្លឺព្រះអាទិត្យ​

​    ​ការពឹងផ្អែក​ខ្លាំង​លើ​ស្មា​ត​ហ្វូ​ន​របស់​យើង​មានន័យថា​ថ្ម​ទូរស័ព្ទ​ងាប់​គឺជា​បញ្ហា​រំខាន​ធំ​បំផុត​មួយ​ក្នុងសម័យ​ទំនើប​នេះ​។ ប៉ុន្តែ​ចុះ​ប្រសិនបើ​អ្នក​អាច​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ជាមួយ​អ្វី​ផ្សេងទៀត​ដូចជា​ពន្លឺព្រះអាទិត្យ​នោះ​?  

​    ​ក្រុមហ៊ុន​អេឡិចត្រូនិក​ជប៉ុន Kyocera បាន​កំពុង​ប៉ុនប៉ង​ធ្វើ​រឿង​បែបនេះហើយ​ជាមួយនឹង​ទូរស័ព្ទ​គំរូ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​របស់​ខ្លួន ដែល​សាក​ថាមពល​ចេញពី​បន្ទះ​សូ​ឡា​បង្កប់​ក្នុង​ស្គ្រី​ន​ទូរស័ព្ទ​។

​    ​ក្រុមហ៊ុន​បានបង្ហាញ​ទូរស័ព្ទ​ទំហំ ៥ អ៊ី​ញ​របស់ខ្លួន​នៅ​ពិរ​ព័​ណ៍​ទូរស័ព្ទ​ពិភពលោក (MWC) ក្នុង​ទីក្រុង​បា​សេឡ​ណា ដោយ​ពន្យល់ថា ទូរស័ព្ទ​នេះ​បច្ចុប្បន្ន​ត្រូវការ​ការ​សាក​ពន្លឺព្រះអាទិត្យ​តែ ៣ នាទី​ប៉ុណ្ណោះ​សម្រាប់​ការនិយាយ​តាម​ទូរស័ព្ទ​រយៈពេល ១ នាទី​។

​    ​ទូរស័ព្ទ​នេះ​ត្រូវបាន​បង្កើតឡើង​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​បារាំង SunPartner ដែល​ទទួលខុសត្រូវ​ក្នុង​ការផលិត​បន្ទះ​សូ​ឡា​បង្កប់​ក្នុង​ទូរស័ព្ទ​ហៅថា បន្ទះ WYSIPS ។​

​     វេ​ប​សាយ Gizmag បាន​រាយការណ៍​ថា WYSIPS មាន​បន្ទះ​ថ្លា​មួយ​កម្រាស ០,៥៥ មិល្លីម៉ែត្រ​ដែល​ស្ថិតនៅ​ចំពាក់​កណ្តាល Display និង ស្រទាប់ Touchscreen របស់​អេក្រង់​ស្មា​ត​ហ្វូ​ន​នេះ​៕

adverise with khmeread

មតិយោបល់