ដល់ក! Gmail ឥឡូវអាចឱ្យភាគីទី៣ជាមនុស្សចូលមើលដោយសេរី

ក្រុមហ៊ុន Google បានបញ្ជាក់ថា អ៊ីអែលឯកជនដែលត្រូវបានផ្ញើ និងទទួលដោយអ្នកប្រើប្រាស់ Gmail អាចពេលខ្លះត្រូវបានកម្មវិធីភាគីទីបីលួចមើល ហើយវាមិនមែនត្រឹមតែជាម៉ាស៊ីននោះទេ។

អ្នកដែលបានភ្ជាប់អ៊ីមែលទៅនឹងកម្មវិធីភាគីទីបីជាមួយនឹងគណនីរបស់ពួកគេអាចនឹងត្រូវបានគេលួចមើលដោយមិនឱ្យអ្នកដឹងខ្លួននោះឡើយ។

ក្រុមហ៊ុនមួយបានប្រាប់ទៅកាសែត Wall Street Journal ថា ការលួចមើលរបស់ក្រុមហ៊ុនភាគីទីបីទាំងនោះ គឺជាការបញ្ជា និងជាការសម្ងាត់ដ៏កខ្វក់មួយ។

អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណេតម្នាក់ (មិនបញ្ចេញឈ្មោះ) បាននិយាយថា វាគឺជា "រឿងគួរឱ្យភ្ញាក់ផ្អើល" ដែលក្រុមហ៊ុន Google បានអនុញ្ញាតឱ្យពួកគេចូលមើលដោយសេរី។

Gmail គឺជាសេវាអ៊ីមែលដ៏ពេញនិយមបំផុតលើលោកដោយមានអ្នកប្រើប្រាស់រហូតដល់ទៅ ១,៤ ពាន់លាននាក់។

Google បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់គណនីរបស់ពួកគេជាមួយនឹងកម្មវិធីភាគីទីបី ឬសេវាផ្សេងៗទៀត។

នៅពេលអ្នកភ្ជាប់គណនីជាមួយនឹងសេវាភាគីទីបី វានឹងសួរអ្នកអំពីសិទ្ធិគ្រប់គ្រង (Permissions) ដែលក្នុងនោះរួមមានការមើល ផ្ញើ លុប និងគ្រប់គ្រងអ៊ីមែលរបស់អ្នកផងដែរ៕
 

adverise with khmeread