Thibaut Courtois: គឺជារឿងអាម៉ាស់ដែលបែលហ្ស៊ិកបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសារក្រុមបារាំង

          អ្នក​ចាំទី Thibaut Courtois ​របស់​ក្រុម​បែល​ហ្ស៊ិក​ជឿថា វាគឺជារឿងអាម៉ាស់មួយក្នុងវិស័យបាល់​ទាត់​ ដែល​ក្រុម​របស់ខ្លួន​ប្រកួត​ចាញ់​ក្រុម​បារាំង​នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

          Courtois បាននិយាយថា “​ខ្ញុំមិន​និយាយថា កម្លាំង​ប្រយុទ្ធ​របស់គេល្អជា​ងយើងនោះទេប៉ុន្តែក្រុមបារាំង​ការពារបាន​ល្អ​​។ ពួកគេ​ស្ថិតនៅចម្ងាយ​៣៥ម៉ែត្រពីមុខ​ទី​ ហើយ​ពួកគេ​ធ្វើបែប​នេះពេលប្រកួត​ជាមួយក្រុម​អ៊ុយរូហ្គាយ​។ ពួកគេ​រកបាន​គ្រាប់​បាល់តាមរយៈ​ការ​ទាត់បាល់ហ្វ្រីឃីក​។​ ថ្ងៃនេះ ពួកគេ​រកបាន​គ្រាប់បាល់​ដោយ​ការ​ទាត់ជ្រុង​។ នេះហើយបាល់ទាត់​។ វាជារឿងគួរឲ្យ​អាម៉ាស់​ដែល​ក្រុម​បែលហ្ស៊ិក​មិន​អាចឈ្នះ”។

          ទោះបីជា​យ៉ាងណាអ្នក​ចាំទីរបស់​ក្លឹប Chelsea រូបនេះ​បាន​ព្យាយាម​និយាយលួងចិត្ត​ខ្លួន​ឯងថា “​គ្រប់ក្រុម​លេងប្រកបដោយ​កម្លាំង​។ យើងមាន​កម្លាំង​គ្រប់គ្រងបាល់ ប៉ុន្តែ​ពួកគេ​មាន​កម្លាំង​ការពារ​រឹងមាំ។ ក្រុម​បារាំង​ដឹងច្បាស់​ថា យើងពិបាកលេងជាមួយក្រុម​ដែល​មានកម្លាំង​ការពារច្រើនហើយខ្លាំង”។

          លោក Roberto Martinez បាន​និយាយថា “​គួរ​ឲ្យ​ស្តាយ​ យើងចាញ់​ដោយ​សារតែ​ស្ថានភាពបាល់គ្រោះថ្នាក់​មួយ។ ការ​ប្រកួត​នេះគឺស្វិត ស្វាញ​និង​តឹងតែង​ណាស់ ហើយ​វាពិតជាត្រូវ​បាន​កាត់សេចក្តី​ ប្រសិនបើ​ក្រុម​ណាមាន​ឱកាស​រកបាន​១គ្រាប់មុន។ ឥរិយាបថនិង​ការប្តេជ្ញាចិត្ត​របស់​កីឡាករ​គឺអស្ចារ្យ​ណាស់។ ប៉ុន្តែ បាល់ទាត់គឺ​មាន​ក្រុម​មួយចាញ់​និង​ក្រុម​មួយឈ្នះ”។

          គ្រាប់បាល់តែត​ដោយកីឡាករ​ Samuel Umtiti របស់ក្រុមបារាំងនៅតង់ទី​២បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Didier Deschamps កាន់តែ​បង្ហាញភាព​ខ្លាំង​និង​ការ​ពារបាន​ល្អឡើងៗ៕

adverise with khmeread