អ្នកចាំទី David Ospina អាចនឹងចាកចេញពី Arsenal ទៅចូលរួមជាមួយ Boca Juniors

          ក្លឹបអាហ្សង់ទីន Baca juniors ​ចាប់អារម្មណ៍ចង់​បាន​អ្នក​ចាំទី David Ospina ខណ:ដែល ​ក្លឹប Arsenal ​ដាក់តម្លៃ​៦លានផោន​។

អ្នកចាំទី​សញ្ជាតិ​កូឡុំប៊ី​រូបនេះនៅសល់​កិច្ច​សន្យា​លេង​ពីរ​ឆ្នាំ​ទៀត​​ ប៉ុន្តែ Arsenal ​នឹងអនុញ្ញាតឲ្យ​កីឡាករ​រូបនេះ​ចាកចេញ បន្ទាប់ពី​ការ​មក​ដល់​របស់​កីឡាករ Bernd Leno ។

          Ospina គ្រោងនឹង​ចាកចេញ​ ខណៈ​ពេល​​រង់ចាំ​ការ​វិលត្រឡប់​មកត្រៀម​ខ្លួន​សម្រាប់រដូវកាល​ថ្មី បន្ទាប់ពី​ក្រុម​កូឡុំប៊ី​ចាញ់​ក្រុម​អង់គ្លេស​នៅ​វគ្គ​៨ក្រុម​ចុងក្រោយនៅវើលខាប់។

          ភ្នាក់ងាររបស់ Ospina បាននិយាយកាល​ពីដើម​សប្តាហ៍​នេះថា “​ Ospina ធ្វើបាន​ល្អនៅ​វើលខាប់។ វាពិតជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​គាត់។ មាន​ក្លឹបជា​ច្រើន​ចាប់អារម្មណ៍​ ប៉ុន្តែការចាកចេញពី​ Arsenal ក៏​មិន​មែនជា​រឿង​ងាយ​ស្រួល​ដែរ៕

adverise with khmeread