Fernando Torres សម្រេចកិច្ចព្រមព្រៀងផ្ទេរទៅលេងជាមួយក្លឹប Sagan Tosu នៅប្រទេសជប៉ុន

          អតីត​ខ្សែប្រយុទ្ធ​​​ Liverpool ​និង​ Chelsea កីឡាករ Fernando Torres ​បានប្រាកស​ថា ខ្លួន​នឹងទៅ​ចូល​រួមលេង​ជាមួយ​ក្លឹប​ Sagan Tosu នៅក្របខណ្ឌ​បាល់ទាត់​ជប៉ុន J1 League ។

          Torres បាន​ចាកចេញ​ពី​ក្លឹបវ័យកុមារ Atletico Madrid បន្ទាប់ពី​លើក​ពាន ​ Europa League ដើម្បី​ស្វែង​រក​ឱកាស​ថ្មី ហើយ​ត្រូវ​បាន​គេភ្ជាប់​ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរមក​កាន់ក្លឹបនានានៅក្របខណ្ឌ Bundesliga ក្របខណ្ឌ MLS និង​ក្រប​ខណ្ឌ​ A-League របស់​អូស្ត្រាលី។

          Torres ដែល​បាន​ចាប់ផ្តើម​អាជីព​របស់ខ្លួន​នៅ​ក្លឹប​ Atletico Madrid បាន​ចំណាយ​ពេល​ពីរ​រដូវកាល​ជាមួយក្លឹប AC Milan និង​បួន​រដូវ​កាល​ជាមួយ​ក្លឹប Atletico Madrid បន្ទាប់ពី​រកបាន​១២៦​គ្រាប់ អំឡុង​អាជីព​៨ឆ្នាំ​នៅ​ក្រប​ខណ្ឌ​ PL។

          បើទោះបីជា​ឈរនៅលេខរៀងទី​៧​នៅលើ​ក្របខណ្ឌបាល់ទាត់កំពូល​របស់​ជប៉ុន ក្លឹប Sagan Tosu ទទួលបាន​ជ័យជម្នះ​ក្នុង​ការ​ប្រជែង​យក​កីឡាករ​រូប​នេះ។

          Torres បាន​និយាយថា “ខ្ញុំមាន​សំណើ​ច្រើន​ ពីគ្រប់តំបន់​ ចាប់តាំងពី​ខ្ញុំប្រ​កាសចាកចេញពីក្លឹប Atletico ។ ខ្ញុំ​សម្រេច​មិន​បន្ត​លេងនៅ​តំបន់​អឺរ៉ុប​ ពីព្រោះ​ខ្ញុំ​មិន​អាចបញ្ចប់​ល្អជាងពេលខ្ញុំនៅជាមួយក្លឹបនេះទេ”។

          Torres បានបន្ថែម​ថា “​ ក្លឹប Sagan Tosu គឺជាក្លឹបមួយក្នុងចំណោម​ក្លឹប​ដែល​ចាប់អារម្មណ៍​លើ​ខ្ញុំ​។ ពួកគេ​ធ្វើឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​នឹង​គម្រោងកីឡាករ​របស់​ខ្លួន”។

          Torres កំពុង​យក​គំរូ​តាម​កីឡាករ Andres Iniesta ជា​អតីត​ជើង​ឯកវើលខាប់និង CL​ ដែលទើបនឹង​ចូល​រួមជាមួយ​ក្លឹប​ជប៉ុន​ Vissel Kobe បន្ទាប់ពី​ចាកចេញពី ​ក្លឹប​ Barcelona ។

          តាមព័ត៌មាន​ថា Torres បាន​យល់ព្រមទទួល​យកកិច្ច​សន្យារយៈ១៨​ខែ​​ជា​មួយ​ក្លឹបថ្មី​នេះ ជាមួយ​នឹង​ជម្រើស​បន្ត​មួយ​រដូវកាល​បន្ថែម​៕

adverise with khmeread