ប្រធានាធិបតីហ្វីលីពីន ឌូតឺតេ ថ្ងៃមុនជេរព្រះ ឥឡូវសុំទោស "ព្រះ"

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចេញមុខសុំទោសព្រះ បន្ទាប់ពីហៅទ្រង់ថា "ឆ្កួត" ជាសម្តីមួយដែលបានបង្កឱ្យមានកំហឹងក្នុងចំណោមសមាជិកនៃព្រះវិហារកាតូលិក និង ក្រុមសាសនាដទៃទៀត។

លោកឌូតឺតេបានធ្វើការសុំទោសនេះអំឡុងពេលជួបជាមួយអាចារ្យផ្សព្វផ្សាយសាសនា ឈ្មោះ Eddie Villanueva នៅក្លិបវាយកូនហ្គោលម៉ាឡាហ្គោ ក្នុងវិមានម៉ាឡាកាណាង កាលពីយប់ថ្ងៃអង្គារទី១០កក្កដា។

លោក Eddie Villanueva មុននេះបានស្នើសុំឱ្យលោកប្រធានាធិបតីសុំទោសចំពោះសម្តីប្រមាថរបស់គាត់ថា "ព្រះឆ្កួត" និង ចំពោះការចោទជាមន្ទិលអំពីការបង្កើតទ្រឹស្តីនៅក្នុងព្រះគម្ពីរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត