adverise with khmeread 1

​លោក Blatter៖ លោក Infantino មាន​រាល់​គុណភាព​ដើម្បី​បន្តការងារ​របស់ខ្ញុំ​

​លោក Sepp Blatter បាន​អបអរ​លោក Gianni Infantino ដែល​បានឈ្នះ​ឆ្នោត​ជា​ប្រធាន FIFA ថ្មី​។ អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក ដែល​បាន​ចុះ​ចេញពី​តំណែង​ដោយសារ​រឿងអាស្រូវ​រូបនេះ​បាន​និយាយថា "​ខ្ញុំ​សូម​អបអរសាទរ​ដល់​លោក Gianni Infantino ដោយស្មោះ​និង​យ៉ាង​កក់ក្តៅ​សម្រាប់​ការបោះឆ្នោត​ជា​ប្រធាន​ថ្មី​"​។​

​គាត់​បាន​បន្តទៀតថា "​ការយល់ព្រម​លើ​កញ្ចប់​កំណែទម្រង់​មានន័យថា បន្ទុក​តម្រូវការ​ខ្ពស់​ណាស់​បាន​ធ្លា​ក់លើ​គាត់​។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា អ្នក​ស្នង​តំណែង​របស់ខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួប​រឿងនេះ​។ ជាមួយ​បទពិសោធន៍ ជំនាញ យុទ្ធសាស្ត្រ​និង​ជំនាញ​ការទូត គាត់​មាន​គុណភាព​ទាំងអស់​ដើម្បី​បន្តការងារ​របស់ខ្ញុំ​និង​ធ្វើ​ឲ្យ FIFA មាន​ស្ថេរភាព​ម្តងទៀត​។ ខ្ញុំ​សូម​ជូនពរ​គាត់​ជួប​សំណាងល្អ​និង​ជោគជ័យ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់