រថយន្តកូរេ២តោនកន្លះដេកលើថ្នល់ដោយសារជួបគ្រោះថ្នាកចរាចរណ៍

​ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរព្រូ២នាក់ទៀតបាន បើករថយន្តកូរ៉េ ២តោន កន្លះ ដឹកមី បោះពួយយ៉ាងលឿនវ៉ាក់អើ នឹងម៉ូតូក៏បួង ចង្កូតគេចបណ្តាលឱ្យក្រឡាប់ផ្ងារចំហៀង រងរបួសស្រាលចំនួនបីនាក់ កាលវេលាម៉ោង ៩និង៣០នាទី យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨  ស្ថិតនៅមុខការ៉ាសសាំងតេលា តាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​។

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងអ្នកបើកបរនិត ព្រូឡាន២នាក់ទៀត បាន បើករថយន្ត កូរ៉េ២តោនកន្លះដឹកមី​,​ ពណ៌សលាយលឿង ពាក់ស្លាកលេខភ្នំពេញ 3D-5362 បើកតាមបណ្តោយផ្លូវហាណូយ ទិសដៅ ពីជើងទៅត្បូងបើក បោះពួយយ៉ាងលឿន​។ 

​ខណៈមកដល់កន្លែងកើតហេតុខាងលើស្រាបតែវ៉ាក់អើនឹងម៉ូតូនៅខាងមុខ ក៏បួងចង្កូតមកខាងស្តាំបណ្តាលឱ្យក្រឡាប់ផ្ងារចំហៀងដេកលើថ្នល់រងការខូចខាត រថយន្តផ្នែកខាងមុខបែកកញ្ចក់ និង ចំហៀងឆ្វេង ស្តាំ។ ចំណែកតៃកុងនិងព្រូ រងរបួសស្រាល ហើយក៏បានចាក់ចេញបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ។ 

​ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានពិនិត្យឃើញថាមិនប៉ះពាល់ដល់អ្នកដទៃនិងទ្រព្យសម្បត្តិរដ្ឋ  សមត្ថកិច្ចក៏យល់ព្រមឱ្យ​ភាគីខាង រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕


 

adverise with khmeread