វិធីសាស្ដ្រដែលគ្រូបង្វឹករក្សាក្មេង ១២ នាក់ដែលជាប់ក្នុងល្អាងនោះឱ្យរស់រានមានជីវិតរហូតដល់ទៅ ១៨ ថ្ងៃធ្វើឱ្យអ្នកលេងអ៊ីនធឺណេតព្រឺសម្បុរ!

ប៉ុន្មានសប្ដាហ៍កន្លងមកនេះ រឿងក្មេងៗ និងគ្រូបង្វឹកដែលជាប់នៅល្អាងភ្នំថៃបានទាក់ទាញចំណាប់អារម្មណ៍មនុស្សយ៉ាងច្រើននៅលើសកលលោក។ ក្មេងប្រុស ១២ នាក់មានអាយុពី ១១ ទៅដល់ ១៦ ឆ្នាំ និងគ្រូបង្វឹកវ័យ ២៥ ឆ្នាំរបស់ពួកគេបានបាត់ខ្លួន។ បន្ទាប់ពីកង់របស់ពួកគេត្រូវបានរកឃើញនៅក្បែរច្រកល្អាងភ្នំ គេច្បាស់ណាស់ថាពួកគេជាប់នៅក្នុងទីនោះ។

ការស្វែងរក គឺប្រើពេល ៩ ថ្ងៃទើបរកឃើញពួកគេ និង៩ ថ្ងៃផ្សេងទៀតដើម្បីយកពួកគេចេញមកខាងក្រៅ។ បន្ទាប់ពីជាប់ក្នុងនោះអស់ ១៩ ថ្ងៃ ទីបំផុតអ្នកទាំង ១៣ នាក់ចេញមកក្រៅវិញដោយសុវត្ថិភាព។

យ៉ាងណាមិញ អំឡុងពេល ៩ ថ្ងៃនៃការជាប់នៅទីនោះ ជាពេលដ៏តានតឹង និងស្ដ្រេសបំផុត ហើយមនុស្សជាច្រើនបានស្ដីបន្ទោសទៅគ្រូបង្វឹក Ekkapol Chantawong ដែលនាំក្មេងទៅលេងនៅល្អាងនោះ។

ដើម្បីការពារ Ekkapol ផេកមួយផុសសារដំណើររឿងជាច្រើនតាមរយៈបណ្ដាញ Twitter គាត់មានដូចខាងក្រោមនេះ។

ផេក No More Lolitas បានសរសេរថា ៖ ដំណើររឿងអំពីជំនួយការគ្រូបង្វឹក Ekkapol ដែលបានជួយក្មេង១២នាក់ឱ្យនៅមានជីវិត។ Ekkapol គឺជាក្មេងកំព្រាម្នាក់ដែលបាត់បង់គ្រួសារទាំងអស់នៅអាយុ ១០ ឆ្នាំដោយសារជំងឺមួយ ដែលរាលដាលពេញភូមិក្នុងភាគខាងជើងប្រទេសថៃ។ សាច់ញាតិបានមើលថែគាត់បន្ទាប់រហូតដល់គាត់អាយុ ១២ ឆ្នាំ មុនពេលបញ្ជូនឱ្យលោកសង្ឃម្នាក់។ ហើយគាត់កម្សត់ និងឯកាណាស់។

គាត់បន្ទាប់មកក៏ត្រូវបានបង្ហាត់ធ្វើឱ្យជាលោកសង្ឃ ប៉ុន្ដែបានឈប់បួសដើម្បីទៅមើលថែយាយខ្លួនក្នុងទីក្រុង Mae Sai ។ គាត់បានបែងចែកពេលវេលារបស់គាត់រវាងការងារនៅវត្តជាលោកសង្ឃមួយអង្គ និងហ្វឹកហាត់នៅក្រុមបាល់ Moo Pa។

ហើយគាត់ក៏បានរកឃើញក្មេងៗជាច្រើន ដែលធំធាត់ក្នុងគ្រួសារក្រីក្រនៅព្រំដែនរវាងថៃ និងភូមា។

Joy Khampai ជាមិត្តយូរអង្វែងរបស់ Ekkapol និយាយថា "គាត់ស្រឡាញ់ពួកគេជាងខ្លួនគាត់ទៅទៀត។ គាត់មិនចេះផឹកស្រា មិនចេះជក់បារី ជាមនុស្សល្អ ដែលចេះមើលថែខ្លួនឯង និងបង្រៀនក្មេងតាមគាត់ដែរ"។

យោងតាមមន្ត្រីសង្គ្រោះ គាត់ខ្សោះខ្សោយជាងគេក្នុងចំណោម ១៣ នាក់ជាប់ក្នុងល្អាង ដោយសារតែគាត់ចែករំលែកអាហារនិងទឹកមានកំណត់របស់គាត់ទៅពួកគេនៅមុនពេលក្រុមសង្គ្រោះរកឃើញពួកគេ។ គាត់ក៏បានបង្រៀនក្មេងឱ្យធ្វើសម្មាធិ និងពីរបៀបទាញយកថាមពលចូលក្នុងខ្លួនរហូតដល់ក្រុមសង្គ្រោះរកឃើញពួកគេ។

ហើយគាត់ក៏បង្រៀនក្មេងឱ្យផឹកទឹកតាមជញ្ជាំងថ្ម មិនមែនទឹកភក់លិចលង់ក្នុងល្អាង ដែលធ្វើឱ្យពួកគេជាប់នៅទីនោះទេ។

Porn Chai Khamluang ជាម្ដាយម្នាក់ក្នុងចំណោមក្មេង ១២ នាក់នោះនិយាយថា "ប្រសិនបើគាត់មិនទៅជាមួយនឹងពួកគេ តើមានរឿងអ្វីកើតឡើងចំពោះកូនរបស់ខ្ញុំ?"។

ហើយក៏មានសារមួយសរសេរដោយ Ekkapol ដោយនិយាយថា "ខ្ញុំសន្យាមើលថែក្មេងៗទាំងនោះឱ្យបានល្អបំផុត។ ហើយខ្ញុំចង់និយាយថា អរគុណនូវការគាំទ្រទាំងអស់ និងខ្ញុំចង់សូមទោសផងដែរ"៕

adverise with khmeread