ប៉ូលិសឥណ្ឌាត្រូវបានបង្គាប់ឱ្យសម្រកក្បាលពោះ បើមិនដូច្នោះទេ នឹងត្រូវអស់ការងារធ្វើ!

អង្គភាពប៉ូលិសឥណ្ឌាមួយបានប្រាប់ទៅមន្រ្តីប៉ូលិសរបស់ខ្លួនឱ្យសម្រកក្បាលពោះ បើមិនដូច្នោះទេនឹងត្រូវដកចេញពីការងាររបស់ពួកគេ។  

មេប៉ូលិសបំរុងរដ្ឋកាណាតាកាហៅកាត់ (KSRP) បានបញ្ជាក់ប្រាប់វេបសាយ BBC ថា គាត់បានព្រួយបារម្ភអំពីតួលេខកំពុងកើនឡើងនៃបុគ្គលិកធាត់ៗនៅក្នុងអង្គភាពមួយនេះ។

លោក Bhaskar Rao បានបន្ថែមថា គាត់បានសម្រេចចិត្តអំពីការសម្រកក្បាលពោះនេះ បន្ទាប់ពីមន្រ្តីប៉ូលិសច្រើនជាង ១០០នាក់បានស្លាប់នៅក្នុងរយៈពេល ១៨ខែចុងក្រោយ ដោយសារតែជំងឺទាក់ទងទៅនឹងរបៀបរស់នៅរបស់ពួកគេ។

មន្រ្តីប៉ូលិសនឹងត្រូវបានផ្តល់ជំនួយដើម្បីផ្លាស់ប្តូររបៀបរបបរស់នៅ និងរបបអាហារ។

អង្គភាព KSRP ដែលមានបុគ្គលិកចំនួន ១៤.០០០នាក់ គឺត្រូវបានគេហៅជាញឹកញាប់ដើម្បីផ្តល់សន្តិសុខសម្រាប់ព្រឹត្តិការណ៍ធំៗ ហើយក៏ជាអង្គភាពមួយដើម្បីគ្រប់គ្រងស្ថានភាពដូចជាកុបកម្ម និងហិង្សាផងដែរ។

មន្រ្តីជាន់ខ្ពស់នៃអង្គភាព KSRP ត្រូវបានប្រាប់ឱ្យកំណត់អត្តសញ្ញាណប៉ូលិសធាត់ៗ ហើយបង្គាប់ឱ្យពួកគេធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីជួយដល់ពួកគេដើម្បីសម្រកទម្ងន់៕
 

adverise with khmeread