ម៉ូលេគុលពណ៌ជីវសាស្រ្តអាយុជាង ១,១ ពាន់លានឆ្នាំត្រូវបានរកឃើញនៅវាលខ្សាច់សាហារ៉ា

អ្នកវិទ្យាសាស្រ្តបានរកឃើញនូវអ្វីដែលពួកគេនិយាយថា គឺជាពណ៌ជីវសាស្រ្តកំពុងរស់រានមានជីវិតចាស់ជាងគេបំផុតរបស់ពិភពលោក ពីថ្មបុរាណស្ថិតនៅក្រោមមហាសមុទ្រខ្សាច់សាហារ៉ា។ 

សារធាតុពណ៌អាយុកាល ១,១ពាន់លានឆ្នាំមួយនេះ មានពណ៌ផ្កាឈូកស្រាលភ្លឺៗ ប៉ុន្តែក៏មានពណ៌ក្រហមនិងពណ៌ស្វាយផងដែរនៅក្នុងថ្មក្រោមវាលខ្សាច់នោះ។

សារធាតុពណ៌មួយនេះ គឺជាម៉ូលេគុលហ្វូស៊ីលនៃសមាសធាតុ Chlorophyll (សមាសធាតុពណ៌ក្នុងស្លឹកឈើ) ផលិតដោយអតិសុខុមប្រាណក្នុងសមុទ្រ។ នេះបើយោងតាមអ្នកវិទ្យាសាស្រ្តអូស្រ្តាលីបានបញ្ជាក់។

យោងតាមវេបសាយ BBC ក្រុមអ្នកស្រាវជ្រាវបានរំលាយថ្មបុរាណក្រោមវាលខ្សាច់សាហារ៉ាទៅជាកម្ទេចល្អិតៗដើម្បីទាញយកសារធាតុពណ៌មួយនេះ៕
 

adverise with khmeread