រថយន្តបើកបុកអ្នកថ្មើរជើងស្លាប់ហើយបើករត់បាត់

​កណ្ដាល​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកអ្នកថ្មើរជើងបណ្តាលឱ្យស្លាប់​ នា​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ២១ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ដួង​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ​ត្រូវ​រថយន្ត​កិន​ស្លាប់​ឈ្មោះ ហ៊ុយ ទូច ភេទ​ប្រុស អាយុ៥០​ឆ្នាំ (ជា​មនុស្យ​មាន​សតិ​មិន​គ្រប់) មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។ ចំណែក​រថយន្ត​មិន​ស្គាល់​ម៉ាក បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បើក​រត់​គេចខ្លួនបាត់​។

​សាក្សី​និយាយថា​ ដំបូងគេបានឃើញ​ជនរងគ្រោះ​ជា​អ្នក​ថ្មើរជើង ដើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២១​។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើក​ដោយ​ល្បឿន​លឿន បាន​បុក​ជនរងគ្រោះ បណ្ដាល​ឱ្យ​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ​។

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែងកើតហេតុ រួច​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread