លោក ឡេង ណាវ៉ាត់ត្រា មានងារជាឧកញ៉ា ដែលទើបតែទទួលបានព្រះរាជក្រឹត្យ

ដោយ-ខ្មែររីដ
​ភ្នំពេញ-ក្រោយធ្វើពិធីសប្បុរសធម៌ជារឿយៗ អតីតពលករនៅកូរ៉េ លោក ឡេង ណាវ៉ាត់ត្រា ត្រូវបានព្រះ​មហាក្សត្រ​ត្រាស់បង្គាប់តែងតាំង​ លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy ទទួលងារ ជា​លោកឧកញ៉ា តាំងពីថ្ងៃ​ទី០៦ ខែ កក្កដា ឆ្នាំ ២០១៨​នេះ មកម្លេះ ប៉ុន្តែដំណឹងនេះ ទើបតែទទួលបានខណៈ ដែលលោក ហេង ឡុង គូស្នេហ៍ នាង ចន ច័ន្ទលក្ខណា បានបង្ហើបនឹងបង្ហាញតាមបណ្តាញសង្គម។

​តាមរយៈការបង្ហោះសារជូនពរ របស់លោក ហេង ឡុង នឹងតាមការបញ្ជាក់ផង លោកថា លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ទើបតែទទួលបាន ព្រះរាជក្រឹត្យ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ 

​សូមរំលឹកថា លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា តែងតែបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរធម៌នានា កាលពីពេលកន្លងមក បូករួមជាមួយនឹងការបរិច្ចាកថវិកាផ្ទាល់ខ្លួនជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ការផ្តល់អំណោយសម្ភារៈប្រើប្រាស់ ដល់កម្មករនៅក្នុងបូរី ឡេង ណាវ៉ាត់ត្រា ជាដើម។ ទាំងនេះហើយ ដែលធ្វើឲ្យកិត្តិស័ព្ទ របស់លោកទទួលបាននូវការប្រោសប្រទាន ពីព្រះមហាក្សត្រ បង្គាប់តែងតាំងជា ឧកញ៉ា ឡេង ណាវ៉ាត់ត្រា៕

adverise with khmeread