Luka Modric ជាក្មេងឆ្លងកាត់សង្គ្រាមស៊ីវិលយ៉ាងវេទនា ឥឡូវកំពុងដឹកនាំក្រូអាស៊ីឡើងទៅវគ្គផ្តាច់ព្រ័ត្រ​ World Cup ជាលើកទី១ជូនប្រទេសដ៏កម្សត់របស់ខ្លួន

Luka Modric បានជម្នះការលំបាកគ្រប់យ៉ាង មុនពេលក្លាយជាតារាបាល់ទាត់អាជីពមួយរូប។

នៅពេលប្រធានក្រុមបាល់ទាត់ក្រូអាស៊ីរូបនេះមានអាយុ ៦ ឆ្នាំ ជីវិតទាំងមូលរបស់គាត់ត្រូវបានរង្គោះរង្គើដោយការបាញ់សម្លាប់ជីតាជាទីស្រឡាញ់របស់គាត់លើដៃរបស់ពួកសកម្មប្រយុទ្ធ ​ហើយគាត់ត្រូវបានគេបង្ខំឱ្យរស់នៅជាជនភៀសខ្លួននៅក្នុងទឹកដីដែលហែកហួរដោយសារសង្គ្រាមរបស់គាត់។

ប៉ុន្ដែបើទោះជាមានការលំបាកយ៉ាងណាក៏ដោយ វាមិនបានបញ្ឈប់មហិច្ឆតារបស់ក្មេងនេះដើម្បីក្លាយជាកីឡាករល្អម្នាក់នៅលើផែនដី និងបច្ចុប្បន្នជាកំពូលតារារបស់អធិរាជស Real Madrid នោះឡើយ។

នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ១៩៩១ អំឡុងសង្គ្រាម Balkan Wars កងជីវពលស៊ីវិលបានប្រព្រឹត្តអំពើហិង្សាបានវាយលុកភូមិ Modrici ដែលជាភូមិមួយនៅក្បែរភ្នំ Velebit ភាគខាងជើងទីក្រុង Dalmatia និងមានភេរវកម្មកើតឡើង ធ្វើឱ្យគ្រួសារជម្រើសជាតិក្រូអាស៊ីរូបនេះមិនអាចរត់គេចបានឡើយ។

ម្នាក់ដែលក្នុងចំណោមមនុស្សដែលគេចាប់បាននិងបាញ់សម្លាប់ គឺ Luka Modric Snr (តារបស់ Modric ) ជាអ្នកដែលដើរឃ្វាលគោលក្របីនៅតាមផ្លូវបោះបង់ចោល នៅពេលដែលគាត់ត្រូវបានចាប់ខ្លួនដោយក្រុមជនជាតិសែប៊ីដែលបានសម្លាប់គាត់យ៉ាងព្រៃផ្សៃជាមួយនឹងអ្នកស្រុក ៥ នាក់ផ្សេងទៀត។

ហើយដំណឹងនេះត្រូវបញ្ចូនទៅប្រជាជនក្នុងភូមិ Modrici ដែលពួកគេត្រូវចាកចេញពីភូមិរបស់ពួកគេ ប៉ុន្ដែវាបានប្លន់យកអនាគតរបស់លោកតារបស់ខ្សែបម្រើ Real Madrid បាត់ទៅហើយ។

វាពិបាកណាស់សម្រាប់ Modric ។ គាត់ត្រូវបានមើលថែដោយតារបស់គាត់ Modric Snr ខណៈដែលឪពុកម្ដាយ Stipe និង Radojka ធ្វើការក្នុងរោងចក្រផលិតតុក្កតារយៈពេលយូរដើម្បីផ្គត់ផ្គង់គ្រួសារ។

បន្ទាប់ពីឧទ្ទវហេតុ ឪពុកម្ដាយរបស់គាត់បានបង្ខំចិត្តចាកចេញពីភូមិ Modrici ហើយពួកគេបានស្វែងរកទីជ្រកកោននៅឯសណ្ឋាគារ Iz ក្នុងទីក្រុង Zadar ។

ដោយគ្មានអគ្គិសនី និងទឹកប្រើប្រាស់ សំឡេងគ្រាប់បែកផ្ទុះ និងគ្រាប់កាំភ្លើងបាញ់គ្នាគឺស្តាប់ឮរាល់ថ្ងៃដោយ Modric ដ៏ល្អិត និងប្អូនស្រី Jasmina ហើយថែមទាំងមានមីនបង្កប់គ្រប់កន្លែងលើទឹកដីពួកគេរស់នៅទៀតផង។

ប៉ុន្ដែវាមិនបញ្ឈប់ក្មេងប្រុសតូចម្នាក់នេះទាត់បាល់នៅគែមសណ្ឋាគារទុកចោលនោះទេ ហើយក្ដីសុបិនរបស់គាត់គឺអាចចាកចេញពីសង្គ្រាមនេះនៅថ្ងៃណាមួយ។

Modric កម្រនិយាយអំពីការលំបាករបស់គាត់ណាស់ ប៉ុន្ដែនៅពេលគាត់បានចុះហត្ថលេខាជាមួយក្រុម Spurs កាលពីឆ្នាំ ២០០៨ គាត់បានលាតត្រដាងការពិតដែលបានធ្វើឱ្យកុមារភាពរបស់គាត់មានបញ្ហា។

Modric លាតត្រដាងថា "នៅពេលសង្គ្រាមចាប់ផ្ដើម យើងក្លាយជាជនភៀសខ្លួន ហើយវាពិតជាពេលវេលាដ៏លំបាកមែន។ ខ្ញុំមានអាយុ ៦ ឆ្នាំ។ វាគឺជាពេលវេលាដ៏លំបាក។ ខ្ញុំចងចាំពួកគេយ៉ាងច្បាស់ ប៉ុន្តែវាមិនមែនជាអ្វីដែលអ្នកចង់ចងចាំ ឬគិតនោះទេ។ យើងរស់នៅក្នុងសណ្ឋាគារអស់ជាច្រើនឆ្នាំ ខណៈដែលមានវិបត្តិលុយកាក់ ប៉ុន្ដែខ្ញុំនៅតែស្រឡាញ់បាល់ទាត់។ ខ្ញុំចងចាំប្រដាប់ការពារស្មងជើងមានរូប Ronaldo ប្រេស៊ីលលើវា ហើយខ្ញុំស្រឡាញ់ពួកវាណាស់"។

"សង្គ្រាមធ្វើឱ្យខ្ញុំរឹងមាំ ហើយវាគឺជាពេលវេលាដ៏លំបាក់សម្រាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ហើយខ្ញុំមិនចង់យកវាតាមខ្ញុំរៀងរហូតនោះទេ ប៉ុន្ដែខ្ញុំក៏មិនចង់បំភ្លេចវាដូចគ្នា"។

ហើយថ្ងៃនេះ Modric បានដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ីទៅវគ្គផ្ដាច់ព្រ័ត្រ ដែលជាសង្គ្រាមវាលស្មៅមួយសម្រាប់គាត់ក្នុងការដណ្ដើមពានរង្វាន់ FIFA WORLD CUP ឆ្នាំ ២០១៨ជាមួយនឹងក្រុមបារាំងនៅថ្ងៃទី ១៥ កក្កដាខាងមុខនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត