adverise with khmeread 0

​តារា​ស្រី ៤ នាក់​បា​នស​បញ្ជាក់ថា​ទោះបីជា​ពួកនាង​គ្មាន​ស្រទាប់​ត្របកភ្នែក​ពីរ​ជាន់​ក៏​នៅតែ​មើលទៅ​ស្រស់ស្អាត​ដែរ​

ទោះបីជា​មានការ​និយម​នៃ​ស្រទាប់​ត្របកភ្នែក​ពីរ​ជាន់​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទម្រង់​មួយ​ដ៏​ស្រស់ស្អាត​នៅ​ប្រទេស​កូរ៉េខាងត្បូង ក៏​តារា​សិល្បៈ​ស្រី​ទាំងនេះ​នៅតែ​បានបង្ហាញ​ពី​សម្រស់​ដ៏​ចែងចាំង​ពី​ស្រទាប់​ត្របកភ្នែក​មួយ​ជាន់​របស់​ពួកនាង​ដែរ​។​

​នៅក្នុង​ប្រធានបទ​មួយ​របស់​គេហទំព័រ Dispatch ដែល​ក្នុងនោះ​រួមមាន តារាចម្រៀង​មកពី​ក្រុម Girl’s Day នាង Minah សមា​ជិ​ក្រុម TWICE នាង Dahyun នាង Seulgi ដែលជា​សមាជិក​ក្រុម Red Velvet និង Gain នៃ​ក្រុម Brown Eyed Girls បាន​បង្ហាញថា​ស្រទាប់​ត្របកភ្នែក​មួយ​ជាន់​របស់​ពួកនាង​ក៏​អាច​មើលទៅ​ស្រស់ស្អាត ដែល​អាច​ផ្លាស់ប្តូរ​បរិបថ​ដែល​គេ​ពេញនិយម​ខ្លាំង​នៅ​ប្រទេស​កូរ៉េ​ទៀតផង​។​

​ដូចដែល​បានឃើញ​ស្រាប់​ចំពោះ​សម្រស់​ដ៏​ទាក់ទាញដ៏មានមន្តស្នេហ៍​​របស់​ពួកគេ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ចម្រៀង តារា​ស្រី​ទាំង​បួន​រូបនេះ​ស្ទើរតែ​នឹង​បាន​គ្រប់គ្រង​ស្មារតី​បុរសៗ ដោយបាន​បង្ហាញ​ពី​លក្ខណៈ​ប្លែកៗ​ពី​សម្រស់​ដ៏​ឆើតឆាយ​របស់​ពួកនាង ហើយ​តារា​ស្រី​ទាំងនេះ​ក៏​ហាក់ដូចជា​បាន​បង្កើត​និន្នាការ​ថ្មី​មួយ​សម្រាប់​ប្រទេស​កូរ៉េ​ផងដែរ​៕


adverise with khmeread
ប្រភព៖ ស៊ូមភី

មតិយោបល់