មួយហេតុការណ៍ជាប់ក្នុងល្អាងភ្នំនេះ ថៃល្បីណាស់ដល់ថ្នាក់ផលិតកម្មមួយសុំថតជារឿងហូលីវូដ

ផលិតកម្ម Pure Flix បានប្រកាសថា បេសកកម្មជួយសង្គ្រោះក្មេងប្រុស ១២ នាក់និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេចេញពីល្អាងភ្នំថាំហ្លួង នឹងត្រូវថតជារឿងហូលីវូដ។ 

ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង លោក Michael Scott ដែលរស់នៅប្រទេសថៃ និងជាអ្នកបានទៅមើលផ្ទាល់ដល់កន្លែងសង្គ្រោះនៅខេត្តឈៀងរ៉ៃ នៅពេលដែលក្មេងប្រុសទាំងអស់នោះត្រូវបានយកចេញពីល្អាងដោយសុវត្ថិភាព បានធ្វើការប្រកាសបែបនេះកាលពីយប់ថ្ងៃអង្គារទី១០កក្កដា នៅលើបណ្តាញសង្គម Twitter។

គាត់បាននិយាយនៅក្នុងវីដេអូឃ្លីបមួយដែលថតនៅកន្លែងកើតហេតុនៃល្អាងភ្នំលិចទឹកនៅភាគខាងជើងប្រទេសថៃថា "ខ្ញុំមិនអាចរំភើបលើសពីនេះទៀតឡើយ។ រឿងរ៉ាវនេះមានន័យខ្លាំងណាស់ចំពោះខ្ញុំ ព្រោះខ្ញុំបានតាមដានវារហូតមកនៅក្នុងប្រទេសថៃនៅរដូវក្តៅនេះ។ ភរិយារបស់ខ្ញុំពិតជារំភើបចិត្តជាមួយកងទ័ពជើងទឹកថៃម្នាក់ ដែលស្លាប់នៅក្នុងល្អាងភ្នំ។ ការដែលឃើញភាពក្លាហានទាំងនេះនៅក្នុងល្អាងភ្នំ និងឃើញគ្រប់គ្នាចាកចេញពីល្អាងដោយសុវត្ថិភាព វាពិតជាព្រឹត្តិការណ៍ដ៏រំភើបបំផុត និង មានន័យណាស់ចំពោះខ្ញុំ"។

វីដេអូមួយដែលបង្ហាញកាលពីថ្ងៃពុធទី១១កក្កដាអំពីក្រុមកីឡាកររបស់ក្លិប "Wild Boars" អាយុពី ១១ ទៅ ១៦ ឆ្នាំ ត្រូវបានជួយសង្គ្រោះចេញពីល្អាងទាំងអស់គ្នានោះ គឺជាការបញ្ចប់បេសកកម្មសង្គ្រោះដ៏ជោគជ័យក្នុងរយៈពេល៣ថ្ងៃ។ 

វេជ្ជបណ្ឌិតនិយាយថា ពួកគេមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត ទោះបីជាប់ក្នុងល្អាងយ៉ាងរន្ធត់ ១៨ ថ្ងៃក៏ដោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត