នារីវ័យក្មេងអាមេរិកម្នាក់នេះ ផឹកទឹកនោមឆ្កែរាល់ថ្ងៃដើម្បីមុខបាត់មុន និងស្បែកភ្លឺថ្លាបែបធម្មជាតិ

ស្ដ្រីម្នាក់ផឹកទឹកនោមសុនខស្រស់របស់នាងមួយកែវរាល់ថ្ងៃ ខណៈដែលនាងអះអាងថាវាព្យាបាលមុខមុនរបស់នាង។

នាង Lynn Lew ជាស្ដ្រីស្រឡាញ់សត្វចិញ្ចឹមជនជាតិអាមេរិក ដែលមុខរបស់នាងត្រូវបានញាំញីជាមួយនឹងគ្រឿងតុបតែងមុខអំឡុងវីដេអូឃ្លីបនោះ ដោយនាងនិយាយថាការបញ្ចេញកាកសំណល់ក្នុងខ្លួនសុនខរបស់នាងបានជួយឱ្យស្បែករបស់នាងមានពន្លឺស្អាតបែបធម្មជាតិ។

ក្នុងវីដេអូដ៏គួរឱ្យខ្ពើម នាងក៏បានអះអាងថា ផឹកសារធាតុរាវពីខ្លួនសុនខក៏អាចជួយព្យាបាលមហារីកផងដែរ។

នាងបាននិយាយថា "មនុស្សជាច្រើនបានសួរខ្ញុំថាតើខ្ញុំមើលទៅស្អាតជានិច្ច តើការផាត់មុខរបស់នាងមើលទៅល្អជានិច្ចតែម្ដង ឬក៏មុខខ្ញុំស្អាតធម្មជាតិទេ?"។

ស្ដ្រីនោះបន្ទាប់មកបានទាញពែងទឹកក្រោមសុនខរបស់នាង ដែលបាននោមដាក់វាក្រោមដើមឈើ។ បន្ទាប់មកនាងបានទាញវាយកមកលិឍ។ នាងបានបន្ថែមថា "ខ្ញុំដំបូងឡើយផឹកទឹកនោមសុនខរបស់ខ្ញុំ ខ្ញុំស្ដ្រេសណាស់ ហើយខ្ញុំក្រៀមក្រំមែនទែន និងមានមុនយ៉ាងអាក្រក់ទៀត។ ប៉ុន្ដែទឹកនោមសុនខមានវីតាមីន A, E និងមានជាតិកាល់ស្យូម ១០ ក្រាម និងអាចព្យាបាលមហារីកបានទៀតផង"។

ហើយការផឹកទឹកនោមមនុស្ស ឬសត្វ ត្រូវបានគេស្គាល់ថាជាការព្យាបាលដោយទឹកនោម ត្រូវបានអនុវត្តដោយពួករ៉ូម ក្រិក និងអេហ្ស៊ីបបុរាណកាលមកម្ល៉េះ។

យ៉ាងណាមិញ អ្នកជំនាញបានឱ្យដឹងថា ការបញ្ចេញកាកសំណល់ចេញពីសត្វ គឺមានសារធាតុគ្រោះថ្នាក់ដល់សុខភាពបាន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត