អត់ដែលដឹងសោះ! វិធីការពារវ៉ែនតាកុំឱ្យមានស្នាមឆ្កូត និង រក្សាឱ្យភ្លឺថ្លាបានយូរ គឺងាយស្រួលយ៉ាងហ្នឹងសោះ

បញ្ហាដែលអ្នកពាក់វ៉ែនតាជួបប្រទះញឹកញាប់បំផុតគឺ ស្នាមឆ្កូត ប្រឡាក់ដី និងស្រអាប់កញ្ចក់។

កញ្ចក់វ៉ែនតាងាយនឹងប្រឡាក់ និង មានស្នាមឆ្កូតណាស់ ហេតុដូច្នេះហើយទើបអ្នកពាក់វ៉ែនតាតែងយកវាទៅសម្អាតញឹកញាប់។ យកវ៉ែនតាលាងទឹកមិនមែនជាវិធីល្អនោះទេ ហើយយកមកជូតនឹងអាវក៏រឹតតែធ្វើឱ្យវ៉ែនតាមានស្នាមឆ្កូតលើសដើមផងដែរ។ 

វិធីល្អគឺ៖ ច្របាច់ថ្នាំដុសធ្មេញបន្តិចដាក់លើក្រណាត់ទន់ ហើយត្រដុសលើកញ្ចក់វ៉ែនតា វានឹងសម្អាតស្នាមឆ្កូត និង ដីប្រតាកលើវ៉ែនតាយ៉ាងស្អាត។ បន្ទាប់មកសឹមលាងជាមួយទឹកត្រជាក់ជាការស្រេច៕

adverise with khmeread

អ្នកនឹងចូលចិត្ត