West Ham ទទួលបានប័ណ្ណការងារសម្រាប់កីឡាករ Felip Anderson និងត្រៀមប្រកាសកិច្ចព្រមព្រៀងផ្ទេរ

ក្លឹប​ West Ham ទទួល​បានប័ណ្ណការងារសម្រាប់​កីឡាករ Felipe Anderson ហើយ ខណៈ​ពួកគេ​ត្រៀម​សម្រេចកិច្ច​ព្រមព្រៀងក្នុងតម្លៃ​ខ្ពស់បំផុត​មិន​ធ្លាប់​មានគឺ​តម្លៃដល់ទៅ​៤០​លានផោន​ហើយកិច្ច​ព្រមព្រៀងផ្ទេរនេះ​គ្រោងនឹងត្រូវ​ប្រកាសឆាប់ៗនេះ។

          ប្រភពជាច្រើននៅអ៊ីតាលីបាន​អះអាងថា កិច្ចព្រមព្រៀងផ្ទេរ​​ Anderson មកកាន់​ពហុកីឡាដ្ឋាន London Stadium ជិតសម្រេចជា​ផ្លូវការ​ហើយ​ បន្ទាប់ពីក្លឹប West Ham បង្កើន​ចំនួន​ទឹកប្រាក់​។

          ក្លឹប West Ham នឹង​ចំណាយ​ប្រាក់​ដំបូង​៣៧​លានផោន​សម្រាប់ផ្ទេរខ្សែបម្រើ​ស្លាប​របស់ក្លឹប Lazio រូបនេះ។​ ឯតទគ្គកម្មផ្ទេរខ្ពស់បំផុត​របស់​ក្លឹប West  Ham គឺកីឡាករ Marko Arnautovic ដែល​ផ្ទេរកាលពីរដូវក្តៅឆ្នាំ​មុន​ក្នុងតម្លៃ​២៥លានផោន។

          គេជឿថា​ Anderson ចង់​លេងនៅក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Manuel Pellegrini ដែលត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់​ការ​ក្លឹប West Ham កាល​ពីរដូវក្តៅ។ គេជឿថា អ្នកចាត់ការ​រូបនេះមានឥទ្ធពល​ដ៏ធំ​ក្នុងការ​សម្រេចកិច្ច​ព្រមព្រៀង​នេះ។

កីឡាករវ័យ​២៥ឆ្នាំ​រូបនេះ ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ក្នុង​ប៉ុន្មាន​រដូវកាលថ្មីៗនេះ ហើយកន្លងមក​ក្លឹប Man Utd និង​ Chelsea ក៏ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះផងដែរ៕

adverise with khmeread