Roy Kean រិះគន់ខ្សែការពារ John Stones ដែលផ្តល់ឱកាសឲ្យក្រូអាស៊ីរកបានគ្រាប់បាល់ឈ្នះក្រុមអង់គ្លេសនៅចុងម៉ោង

          ក្តីសុបិន្ត​​របស់​ក្រុម​អង់គ្លេស​ក្នុងការ​លើកពានវើលខាប់​បាន​ក្លាយ​ជារឿងដ៏ខកចិត្តនៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រកាល​ពីយប់ថ្ងៃពុធខណ:កីឡាករ Mario Mandzukic រកបាន​គ្រាប់បាល់​នៅម៉ោង​បន្ថែម​ជួយឲ្យ​ក្រុម​ក្រូអាស៊ី​ឈ្នះ​ក្រុម​អង់គ្លេស​ ដើម្បីឡើង​ទៅវគ្គ​ផ្តាច់ព្រ័ត្រ។

 

          ខ្សែប្រយុទ្ធ​ក្លឹប Juventus រូបនេះ​មាន​ឱកាស​ បន្ទាប់ពីកីឡាករ Kyle Walker ​មិន​បាន​ទាត់បាល់ចេញក្រៅ។ Mandzukic បានជ្រៀតពីក្រោយ​ខ្សែការ​ពារ John Stones ហើយដណ្តើម​យក​បាល់​ និង​ទាត់បញ្ចូល​ទី​កាត់ ​មុ​ខ​អ្នក​ចាំទី Jordan Pickford បានសម្រេច។

          លោក​ Roy Keane ​បានរិះគន់​ចំៗចំពោះ​ការសម្រេចចិត្ត​របស់ Stones ។ លោល Keane បាននិយាយថា “យើងបាន​ជជែកគ្នា​ច្រើន​ពី​របៀបលេងពីក្រោមប្រកប​ដោយ​ភាពលំហែរបស់​ក្រុម​អង់គ្លេស​ ហើយវាជាទម្លាប់របស់ពួកគេទៅ​ហើយ។ Stone  បង្ហាញអារម្មណ៍​ធម្មតា​នៅចំពោះមុខបាល់​នៅពេល​កំពុង​បំពេញ​តួនាទី​ជាអ្នក​ការពារ​ ខណ:កីឡាករ​ទាំង​អស់កំពុង​ស្ថិតក្នុងសភាពគ្រោះថ្នាក់”។

 

          លោក Keane បានបន្ថែមថា “​Stones​ សុខចិត្តឈរមើលបាល់​ ហើយនៅពេល​គេទាត់ចូល​ទី គាត់ក្រឡេក​មើល​អ្នកដទៃ​ ហាក់ដូចជា​ថា គេគួរ​ស្រែក​ប្រាប់គាត់។ នៅ​វគ្គ​ពាក់កណ្តាល់ផ្តាច់ព្រ័ត្រ​វើលខាប់ អ្នក​មិន​អាចចាំឲ្យ​គេស្រែកប្រាប់នោះទេ។ អ្នក​ត្រូវតែ​ដឹងខ្លួន ហើយ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង”។       

ចំណែកលោក Gary Neville ក៏បាន​បន្ថែម​ថា “​ Stones លែងចាប់អារម្មណ៍​នឹង​បាល់​​ ហើយ​គាត់នឹងដឹងពីកំហុស​នេះ។ កំហុសនេះនឹងដក់ជាប់ក្នុងចិត្ត​របស់​គាត់”។

ការ​លើកឡើង​ខាងលើនេះហាក់ដូចជាទទួលបានការឯកភាពពីអ្នក​គាំទ្រ​របស់ក្រុមអង់គ្លេស​៕

adverise with khmeread