ប៉ូលិសជប៉ុនចាប់គ្រូពេទ្យស្រីម្នាក់ ដែលហ៊ានធ្វើខ្លួនជាឃាតករចាក់ថ្នាំពុលសម្លាប់អ្នកជំងឺ ២០ នាក់

អាជ្ញាធរជប៉ុនបានចាប់ខ្លួនអតីតគិលានុប្បដ្ឋាយិកាម្នាក់មកសួរចម្លើយសម្រាប់ការចោទប្រកាន់ទាក់ទងនឹងអ្នកជំងឺ ២០ នាក់ស្លាប់របស់នាងកាលពីឆ្នាំ ២០១៦។

Ayumi Kuboki ដែលធ្លាប់ធ្វើការនៅមន្ទីរពេទ្យ Oguchi Hospital ក្នុងទីក្រុង Yokohama ប្រទេសជប៉ុន ត្រូវបានចោទប្រកាន់ថាបំពុលអ្នកជំងឺចាស់ជរាជាច្រើននាក់ដោយការចាក់ថ្នាំចូលតាមសរសៃជាមួយនឹងថ្នាំប្រឆាំងមេរោគ ធ្វើដូច្នេះពួកគេនឹងស្លាប់នៅម៉ោងផ្សេង អំឡុងពេលនាងមិនធ្វើការ។

ឃាតករវ័យ ៣១ ឆ្នាំរូបនេះបានសារភាពទៅប៉ូលិសថា នាងបានពន្លឿនការស្លាប់របស់អ្នកជំងឺ ដូច្នេះពួកគេស្លាប់នៅម៉ោងធ្វើការរបស់គិលានុប្បដ្ឋាយិកាផ្សេងទៀត។ នាងបាននិយាយថា នាងមិនចង់ក្លាយជាមនុស្សម្នាក់ ដែលទម្លាយព័ត៌មានអំពីមរណភាពដល់គ្រួសាររបស់ពួកគេ ដោយសារការទទួលខុសត្រូវពីគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ Oguchi Hospital នោះទេ។

Kuboki និយាយនៅពេលសួរចម្លើយដោយប៉ូលិសនៅចុងខែមិថុនាប៉ុន្មានសប្តាហ៍បន្ទាប់ពីនាងបានឈប់ពីការងារនៅមន្ទីរពេទ្យថា "វានឹងមានបញ្ហា ប្រសិនបើការទទួលខុសត្រូវធ្លាក់លើខ្ញុំ"៕


 

adverise with khmeread