adverise with khmeread 1

​ទស្សនា​វ​ដ្តី Vogue បានជ្រើសរើស​បទ​ចម្រៀង “Hello Bitches” របស់ CL ដើម្បី​បញ្ចប់​សប្តាហ៍​កម្មវិធី​ដើរ​ម៉ូត​ទីក្រុង New York

ក្នុងការ​ថ្លែង​ពាក្យ "​ជម្រាបលា​" ទៅកាន់​សប្តាហ៍​ចុងក្រោយ​នៃ​កម្មវិធី​បង្ហាញ​ម៉ូត​នៃ​ទីក្រុង New York ទស្សនា​វ​ដ្តី Vogue បានសម្រេច​ចិត្ត​បញ្ចប់​កម្មវិធី​ជាមួយនឹង​វីដេអូ​ចម្រៀង​ដ៏​ពិសេស​រយៈពេល​ខ្លី​មួយ​បទ​ដែលមាន​ការសម្តែង​រប​ស់ CL ជាមួយនឹង​ចម្រៀង​របស់​នាង​ផ្ទាល់ "Hello Bitches" ។​

​ក្នុង​វីដេអូ​បទ​ចម្រៀង​មួយ​នេះ​គេ​ក៏បាន​ប្រទះឃើញ​តារាចម្រៀង​រ៉េ​ប Joey Bada$$ ក៏បាន​ចូលរួម​សម្តែង​នៅក្នុង​បទ​ចម្រៀង​មួយ​បទ​នេះដែរ ហើយក៏​មានការ​ចូលរួម​ពី​តារា​ម៉ូ​ដែល​មួយចំនួន ដោយ​ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​ដ៏​ពិសេសៗ​មួយចំនួន​ប្រចាំ​សប្តាហ៍​នៃ​កម្មវិធី​មួយ​នេះ ខណៈដែល CL ជា​អ្នក​នាំមុខ​ក្នុងការ​សម្តែង​មួយ​នេះ​ផងដែរ​។​

​កុំ​បង្អែរ​បង្អង់​យូរ​សូម​រីករាយ​ទស្សនា​បទ​ចម្រៀង​ដ៏​ពិសេស​របស់ CL នៅ​ខាងក្រោម​នេះ​៖

 

adverise with khmeread
ប្រភព៖ ស៊ូមភី

មតិយោបល់