ឧត្តរមានជ័យ ៖ ប៉ូលិសក្រុងសំរោង និងប៉ូលិសប៉ុស្ថិ៍រដ្ឋបាលអូរស្មាច់បានសហការ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវលេខ៤ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។
ប៉ូលិសន៨យាយថា ជនសង្ស័យ ឈ្មោះ ឈឺន រី ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិខាងលើ។ ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទយ៉ាម៉ា មេតំហ្វីតាមីន WY ចំនួន ៦៧១ គ្រាប់ ម៉ាទឹកកក ០១កញ្ចប់ធំ និង ០៤កញ្ចប់តូច ថវិកា ៤០៥,០០០ រៀល ទូរស័ព្ទដៃ ០២គ្រឿង ព្រមទាំងសម្ភារ:ប្រើប្រាស់ មួយចំនួនទៀត។
បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោស៕
