ប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនចោរឆក់២នាក់ថែមទៀតជាមួយកាំភ្លើងមួយដើម

កណ្ដាល​ ៖​ ប៉ូលិសក្រុងតាខ្មៅបានស្រាវជ្រាវចាប់ មុខសញ្ញាបន្ថែម២នាក់ទៀត​ នាថ្ងៃទី១១-១២កក្កដា២០១៨​ ក្នុងករណីឆក់ទូរស័ព្ទកើតឡើង​ កាលពីថ្ងៃទី១០មិថុនាឆ្នាំ២០១៨
ម៉ោង៧និង១០នាទីយប់ នៅចំណុចភ្លើងស្តុបតាលន់ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​បូលិសនិយាយថា ជនរងគ្រោះឈ្មោះ ទា លីស័ង ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅភូមិកណ្តាលសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ​ មុខរបរលក់ខោអាវ​។

​ចំណែកជនល្មើស០៤នាក់ឃាត់ខ្លួនជាក់ស្ដែងបាន០២នាក់ ឈ្មោះ ណុប ភារ៉ា និងឈ្មោះ ហួច លាងហួរ​។ ចំណែកឯ ឈ្មោះ មឿង សុផៃ និងឈ្មោះ ចាន់ វណ្ណី(នី) បានគេចខ្លួន។ លុះដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ច បានស្រាវជ្រាវឃាត់ខ្លួនបានជនល្មើសម្នាក់ទៀតឈ្មោះ មឿង សុផៃ យកមក អធិការដ្ឋានដើម្បីធ្វើការសាកសួរ។ 

​តាមចម្លើយយសារភាព របស់ឈ្មោះ មឿង សុផៃ បានឈានទៅឃាត់ខ្លួនមុខសញ្ញា១ ទៀតឈ្មោះ អំ វណ្ណឌី ហៅម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ដែលបានលក់អាវុធឱ្យជនល្មើសឈ្មោះ មឿង សុផៃ យកទៅធ្វើសកម្មភាពប្លន់ និងទទួលទិញម៉ូតូ០១គ្រឿងម៉ាកស្កុបពីពណ៌សដែលក្រុមជនល្មើសឈ្មោះមឿង សុផៃ ប្លន់បាននៅឃុំស្វាយរលំ ស្រុកស្អាង។ 

​វត្ថុតាងចាប់យក​  អាវុធខ្លី១ដើមម៉ាកប៉េអាម៉ាប់ ពណ៌ខ្មៅ លេខAZ២៣៩០ ផលិតនៅ​ប្រទេសសូវៀត, បង់០១, គ្រាប់០៥គ្រាប់, សំបកផ្ទុះ០២គ្រាប់, ម៉ូតូ១គ្រឿងម៉ាកស្កុបពីពណ៌ស​ស៊េរីឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ1HA-5164, ស្លាកលេខចំនួន ១ លេខភ្នំពេញ1GQ-3495, បណ្ណសម្គាល់យានយន្ត១សន្លឹក, កាបូបដៃពណ៌ខ្មៅ០១, ប្រាក់ដុល្លារ០ ៧ដុល្លារ, ប្រាក់រៀល ១៥.០០០រៀល, កំប៉ុងជ័រ០១ និងថង់ក្រណាត់ពណ៌ក្រហម០១ ។

​ករណី នេះសមត្ថកិច្ចក្រុងតាខ្មៅកំពុងបន្តចាត់ការ តាមនីតិវិធី​៕


 

adverise with khmeread