Ori Greenhut បានបង្ហាញរូបចម្លាក់ថ្មដែលគាត់បានប្រទះឃើញ ខណៈពេលដែលគាត់បានចេញមកលេងកំសាន្តនៅខាងក្រៅជាមួយមិត្តរបស់គាត់។
កុមារាដែលមានវ័យ ៧ ឆ្នាំសញ្ជាតិអ៊ីស្រាអែលរូបនេះ ទទួលបានការអបអរសាទរ បន្ទាប់ពីបានរកឃើញដុំថ្មបុរាណប្រវត្តិសាស្ត្រ ក្រោយរយៈពេលមួយថ្ងៃបន្ទាប់ពីពួកគេបានប្រគល់វាទៅដល់ដៃក្រុមអ្នកជំនាញវាយតម្លៃវត្ថុបុរាណ។
អ្នកជំនាញវិទូផ្នែកវត្ថុបុរាណបានបញ្ជាក់ថា Ori Greenhut បានឡើងទៅកាន់ពំនូកដីមួយកន្លែងដែលស្ថិតនៅក្នុងទីក្រុង Tel Rehov ជាមួយមិត្តភក្តិដទៃទៀត មុនពេលដែលគាត់បានក្លាយទៅជាម្ចាស់កម្មសិទ្ធិវត្ថុបុរាណមួយដុំនេះ។
ក្មេងប្រុសម្នាក់នេះបានបដិសេធក្នុងការចោលរបស់ដ៏មានតម្លៃដែលមានរូបស្ត្រីម្នាក់នៅក្នុងដុំឥដ្ឋដែលមានអាយុកាលដ៏ចំណាស់មួយនេះ។
អ្នកឯកទេសខាងបុរាណវិទូបានអះអាងថា រូបចម្លាក់មួយនេះមានអាយុកាលជាជាង ៣.៤០០ឆ្នាំមកហើយ៕
