ចង់រៀនសូត្រហើយចាំមិនភ្លេច? អ្នកស្រាវជ្រាវរកឃើញវិធីសាស្ត្រមួយជួយឱ្យសិស្សនិស្សិតរៀនសូត្រអ្វីមួយ ចងចាំមិនងាយភ្លេចឡើយ

គេតែងនិយាយថា រៀនហើយរំលឹកឡើងវិញទើបចងចាំមិនចេះភ្លេច។

ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា វិធីផ្សេងក៏អាចបង្កើនឱកាសចងចាំមេរៀនដែលបានរៀនផងដែរ នោះគឺ ការធ្វើលំហាត់ប្រាណរយៈពេល ១៥នាទីបន្ទាប់ពីការរំលឹកមេរៀននីមួយៗ។

ការស្រាវជ្រាវបានបង្ហាញថា ការជិះកង់ឬរត់ត្រឹកៗជួយខួរក្បាលចងចាំមិនភ្លេចនូវអ្វីដែលអ្នកទើបតែបានរៀនសូត្រ តាមរយៈការបង្កើនការតភ្ជាប់ខួរក្បាលទៅនឹងប្រសិទ្ធភាពនៃការចងចាំ។

ក្រុមអ្នកស្រាវជ្រាវខ្លួនឯងក៏មានការភ្ញាក់ផ្អើលដែរ ដែលគ្រាន់តែហាត់ប្រាណត្រឹម ១៥ នាទីជួយខួរក្បាលចងចាំមេរៀនបានល្អឥតខ្ចោះ។

ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ McGill University ក្នុងទីក្រុង Quebec ប្រទេសកាណាដា៕  

adverise with khmeread

អ្នកនឹងចូលចិត្ត